អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញបំពេញការងារនៅខេត្ត Hai Duong

(VOVworld)-នាព្រឹកថ្ងៃទី១២កុម្ភៈ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh
បានអញ្ជើញចូលរួមបើកពិធីបុណ្យនិទាឃៈរដូវ Con Son-Kiep Bac ២០១៧ និងកាត់
ខ្សែបូ បើកឲ្យដំណើរការអគារ Cuu Pham Lien Hoa ស្ថិតនៅក្នុងរមណីដ្ឋានកេរិ៍
ដំណែល Con Son-Kiep Bac ស្រុក Chi Linh ខេត្ត Hai Duong។

        នៅរមណីដ្ឋានកេរិ៍ដំណែល Con Son- Kiep Bac លោកស្រី Nguyen Thi Ngoc
Thinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hai Duong ។ ក្នុងជំនួបនេះ
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានក្រើនរំលឹកខេត្ត Hai Duong
គប្បីប្រមូលផ្តុំប្រភពកម្លាំងពលំដើម្បីសម្រេចបានរាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច
 សង្គមដែលខេត្តបានដាក់ចេញសម្រាប់ឆ្នាំ២០១៧។ ជាពិសេស ខេត្តត្រូវយកចិត្ត
ទុកដាក់ថែមទៀតទៅលើជីវភាពរស់នៅនិងជីវភាពខាងស្មារតីសម្រាប់ប្រជាជន។
 លោកស្រីបានសង្កត់ធ្ងន់ថា ជាតំបន់មានបេតិកភ័ណ្ឌប្រវត្តិសាស្ត្រនិងរមណីដ្ឋាន
 ជាច្រើន ដូច្នេះ ខេត្តគប្បីធ្វើបានល្អថែមទៀតកិច្ចការគ្រប់គ្រងពិធីបុណ្យនានា
ធានាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពម្ហូបអាហារជូនប្រជាជននិងភ្ញៀវទេសចរមក
ទស្សនាពិធីបុណ្យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ