អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan ប្រគល់អំណោយអោយអ្នកជំងឺជាកុមារ

អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan ប្រគល់អំណោយអោយអ្នកជំងឺជាកុមារ - ảnh 1
អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan ប្រគល់អំណោយអោយអ្នកជំងឺជាកុមារ(TTXVN)

(VOV)_នារសៀលថ្ងៃទី ១ មិថុនា អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen
 Thi Doan រួមជាមួយបណ្ដាថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ​ក្រសួងការងារ  យុទ្ធជន ពិការ និងសង្គមកិច្ច​បានទៅសាកសួរសុខ​ទុក្ខ និងជូនអំណោយចំពោះកុមារចំនួន
៧០នាក់  កំពុងព្យាបាលជំងឺមហារីក នៅរដ្ឋធានីហាណូយ។ ចែករំលែកការលំបាក ជាមួយគ្រួសារនិមួយៗ អនុ​ប្រធានរដ្ឋ Nguyen Thi Doan បានអះអាងថា៖ រដ្ឋអំណាច  ស្ថាប័នគ្រប់ជាន់​ថ្នាក់ និងវេជ្ជបណ្ឌិតគ្រប់រូបនឹងជួយឧបត្ថម្ភអស់ពីកម្លាំងកាយចិត្ត
របស់ខ្លួន​ដើម្បីព្យាបាលជំងឺអោយក្មួយៗ។ ​ លោកស្រី Nguyen Thi Doan បានសង្កត់​
ធ្ងន់ថា៖

          “ ខ្ញុំមានគោលបំណងថា៖វេជ្ជបណ្ឌិតគ្រប់រូបនឹងខំប្រឹង​ប្រែងអស់ពី​កម្លាំង​កាយចិត្តរបស់ខ្លួន ដើម្បីជួយឧបត្ថម្ភបណ្ដាអ្នកជំងឺមហារីក។ ដំបូងបង្អស់គឺ ត្រូវជួយសង្គ្រោះអ្នកជំងឺរក្សាបានអាយុជីវិត ហើយបន្តទៀតគឺត្រូវថែទាំ​អោយបាន ល្អ តាំងពីការហូបចុកតទៅ។ និងត្រូវធ្វើយ៉ាងម៉េចដើម្បីគ្រួសារក្មួយៗនេះនឹង នរចិត្ត និងនាំមកសេចក្ដីសង្ឃឹមចំពោះក្មួយៗ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ