អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញចេញដំណើរទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌា

(VOVWORLD) - តាមការអញ្ជើញរបស់អនុប្រធានាធិបតីឥណ្ឌា លោក Venkaiah Naidu នាថ្ងៃទី ១១ កុម្ភៈ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌា។
អនុប្រធានរដ្ឋវៀតណាម លោកស្រី  Dang Thi Ngoc Thinh អញ្ជើញចេញដំណើរទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌា - ảnh 1 អនុប្រធានរដ្ឋវៀតណាមលោកស្រី  Dang Thi Ngoc Thinh (រូបថត៖ TTXVN)

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាង វៀតណាមនិងឥណ្ឌា បន្តអភិវឌ្ឍន៍ជាវិជ្ជមាន ដោយ អះអាងអំពីគោលនយោបាយដោយឥតងាករេរបស់ វៀតណាមគឺតែងតែផ្តោតការយកចិត្តទុកក្នុងការបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយឥណ្ឌា។ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបពិភាក្សាជាមួយអនុប្រធានាធិបតីឥណ្ឌា លោក Venkaiah Naidu ព្រមទាំងចូលរួមពិធីបើកស្ថាប័នវិទ្យុសម្លេងវៀតណាមប្រចាំនៅ ឥណ្ឌាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ