អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អបអរសាទរបុណ្យណូអែលនៅសមាគមប្រូតេស្តង់វៀតណាម (ភាគខាងត្បូង)

(VOVWORLD) - នាថ្ងៃទី ១៩ ខែធ្នូ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅសួរសុខទុក្ខនិងអបអរសាទរសមាគមប្រូតេស្តង់វៀត   ណាម (ភាគខាងត្បូង) ក៏ដូចជាប៉ាស្ទ័រតនិងជាប្រធានសមាគម  Thai Truoc Truong ផងដែរ។
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អបអរសាទរបុណ្យណូអែលនៅសមាគមប្រូតេស្តង់វៀតណាម (ភាគខាងត្បូង) - ảnh 1 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញជូនផ្កានិងកាដូក្នុងឱកាសស្វាគមន៍ពិធីបុណ្យណូលអែល ២០២០ (រូបថត៖ nhandan.com.vn)

តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអបអរសាទរដល់មន្ត្រីអ្នកមុខអ្នកការ និងសាសនិកនៃសហព័ន្ធសមាគមទាំងអស់ ទទួលពិធីបុណ្យណូអែលនិងបុណ្យចូលឆ្នាំថ្មីប្រកបដោយសុខសាន្តត្រាណនិងសុភមង្គល។ ក្នុងឆ្នាំ ២០២០ ជំងឺរាតត្បាត Covid-19 បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល ក្នុងនោះមានប្រទេសវៀតណាម ប៉ុន្តែប្រជាជននៅទូទាំងប្រទេសបានគាំទ្រយ៉ាងសកម្មនិងអនុវត្តគោលដៅពីរដើរទន្ទឹមគ្នារបស់រដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ពោលគឺទាំងរក្សាកំណើនសេដ្ឋកិច្ចសង្គមផង និងទប់ស្កាត់ឲ្យបានល្អនូវការរីករាកដាលនៃជំងឺរាតត្បាតកូវីដ១៩ផងដែរ។ លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃថា៖

«ទោះបីជារងផលប៉ះពាល់ពីជំងឺ Covid-19 ក៏ដោយ ប៉ុន្តែនៅខេត្ត - ក្រុងទាំង៣៤នៅតែធ្វើសកម្មភាពរបស់សហព័ន្ធសមាគមប្រកបដោយភាពសណ្តាប់ធ្នាប់ សាសនិកទាំងអស់បានគោរពយ៉ាងខ្ជាប់ខ្ជួនតាមគោលនយោបាយនិងច្បាប់របស់រដ្ឋ ហើយអ្នកមុខអ្នកការក៏ចូលរួមជាមួយរណសិរ្សមាតុភូមិនៅគ្រប់លំដាប់ថ្នាក់ផងដែរ។ យើងខ្ញុំ វាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាគមប្រូតេស្តង់ ជាពិសេសគឺសាសនិក នៅតំបន់ភាគកណ្តាល និងតំបន់ Tay Nguyen ដែលបានរួមដៃជាមួយបក្សនិងរដ្ឋដើម្បីជួយឧបត្ថម្ភដល់ប្រជាជននៅតំបន់ភាគកណ្តាលនិងតំបន់ Tay Nguyen មានស្ថេរភាពក្នុងជីវភាពរស់នៅក្រោយពីគ្រោះមហន្តរាយធម្មជាតិនិងជំនន់ទឹកភ្លៀងជាច្រើនបន្តបន្ទាប់នាពេលកន្លងមកនេះ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ