អនុប្រធានរដ្ឋវៀតណាមទទួលជួបគណៈប្រតិភូជនមានកិត្យានុភាពក្នុងសហគមន៍បណ្ដាជនជាតិខេត្ត Thua Thien Hue

(VOVWORLD) - នារសៀលថ្ងៃទី២៣ ខែកក្កដា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជន មានកិត្យានុភាពក្នុងសហគមន៍បណ្ដាជនជាតិខេត្ត Thua Thien – Hue។
អនុប្រធានរដ្ឋវៀតណាមទទួលជួបគណៈប្រតិភូជនមានកិត្យានុភាពក្នុងសហគមន៍បណ្ដាជនជាតិខេត្ត Thua Thien Hue - ảnh 1អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ថ្លែងមតិក្នុងជំនួបនេះ (រូបថត៖ TTXVN) 

នៅទី នេះ លោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យខេត្ត Thua Thien – Hue បន្ត យកចិត្តទុកដាក់ជាច្រើនថែមទៀតដល់ជនមានគុណូបការៈ គ្រួសារយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ ជនចូលរួមបដិវត្តន៍ត្រូវជាប់ឃុំឃាំង ជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំ ព្រមទាំងផ្តោតសំខាន់ទៅលើការងារកាត់បន្ថយ ភាពក្រីក្រនៅស្រុកព្រៃភ្នំនិងតំបន់នានាដែលមានជនជាតិភាគតិចរស់នៅផងដែរ។

        លោកស្រីអនុប្រធានរដ្ឋមានគោលបំណងថា បណ្ដាព្រឹទ្ធាចារ្យ មេភូមិនិង ជនមានកិត្យានុភាពក្នុងសហគមន៍បណ្ដាជនជាតិភាគតិចខេត្ត Thua Thien – Hue បន្តពង្រីកតួនាទីរបស់ខ្លួន លើកទឹកចិត្តប្រជាជនចូលរួមធ្វើផលិតកម្ម អាជីវ កម្ម សំដៅកាត់បន្ថយភាពក្រីក្រដោយចីរភាព សាមគ្គី ជួយឧបត្ថម្ភគ្នា រួមវិភាគ ទានទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់ក៏ដូចជាប្រទេសជាតិងផដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ