អនុប្រធានរដ្ឋវៀតណាមបានចូលរួមសន្និសីទស្ដីពីការកាត់បន្ថយហានិភ័យដោយគ្រោះធម្មជាតិនៅជប៉ុន

អនុប្រធានរដ្ឋវៀតណាមបានចូលរួមសន្និសីទស្ដីពីការកាត់បន្ថយហានិភ័យដោយគ្រោះធម្មជាតិនៅជប៉ុន - ảnh 1
អនុប្រធានរដ្ឋវៀតណាមបានចូលរួមសន្និសីទស្ដីពីការកាត់បន្ថយហានិភ័យដោយគ្រោះធម្មជាតិនៅជប៉ុន (vietnamplus.vn)

        Vovworld-ចាប់ពីថ្ងៃទី១៤ល់១៨មិនានៅទីក្រុង Sendai ខេត្ត Miyagi ជប៉ុន​នឹង
ប្រព្រឹត្តទៅសន្និសីទសកលលោកលើកទី៣ស្ដីពីការកាត់បន្ថយហានិភ័យ​ដោយ​
គ្រោះធម្មជាតិ។ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានដឹក​នាំ
​គណៈប្រតិភូវៀតណាមចូលរួមសន្និសីទតាមសេចក្តីអញ្ចើញរបស់​អគ្គលេខាធិការ
​អង្គការសហប្រជាជាតិលោក Ban Ki Moon។

        សន្និសីទលើកនេះជាឱកាសដើម្បីរដ្ឋាភិបាលបណ្ដាប្រទេសនិងភាគីទាក់​ទិន
​នានាក្នុងដំបន់អះអាងនូវកិច្ចសន្យាអនុវត្តក្របខ័ណ្ឌសកម្មភាព Hyogo ដំណាក់កាល
​២០០៥-២០១៥។ នេះជាផែនការសកម្មភាពលំអិតលើក្របខ័ណ្ឌ​សកលលោកទាំង
​មូល​​សំដៅកាត់បន្ថយហានិភ័យដោយគ្រោះធម្មជាតិ ដែល​ត្រូវបានប្រទេសសមាជិក
​អង្គការសហប្រជាជាតិចំនួន១៦៨អនុម័តនាឆ្នាំ២០០៥នៅទីក្រុង Kobe ខេត្ត Hyogo
ជប៉ុន។ សន្និសីទនឹងពិភាគ្សារាល់បទពិសោធន៍​សំណើររបស់បណ្ដាប្រទេសដំបន់​
ដែលទាក់ទិនដល់ការបង្កាទប់ទល់នឹងគ្រោះ​ធម្មជាតិ អនុម័តលើក្របខ័ណ្ឌសកម្មភាព
Hyogo ដែលទាក់ទិនដល់ការបង្កា​ទប់ទល់នឹងគ្រោះធម្មជាតិក្រោយឆ្នាំ២០១៥ បង្កើត​
របៀបសហប្រតិបត្តិការ​សំដៅ​អនុវត្តក្របខ័ណ្ឌសកម្មភាពនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ