អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ជួបសំណេះសំណាលជាមួយគណៈប្រតិភូជនមានគុណូបការៈនៅខេត្ត An Giang

(VOVWORLD) - នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានជួបសំណេះសំណាលជាមួយគណៈប្រតិភូជនមានគុណូបការៈចំពោះបដិវត្តន៍នៅខេត្ត An Giang ភាគខាងត្បូងវៀតណាម។

នៅក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋបានស្នើឲ្យខេត្ត An Giang បន្តកៀងគរសង្គមទាំងមូល ចូលរួមជួយឧបត្ថម្ភជនមានគុណូបការៈដើម្បីលើកស្ទួយជីវភាពរស់នៅទាំងខាងសម្ភារៈនិងខាងស្មារតីរបស់ពួកគេ។ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh មានគោលបំណងថា ជនមានគុណូបការៈចំពោះបដិវត្តន៍នៅខេត្ត An Giang បន្តពង្រីកស្មារតីស្នេហាជាតិដោយចូលរួមឃោសនាដល់ប្រជាជនក្នុងតំបន់អោយគេអនុវត្តន៍គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ដើម្បីកសាងស្រុកកំណើតកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ