អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ទទួលជួបគណៈប្រតិភូ ជនមានគុណូបការៈនៃខេត្ត Nam Dinh

(VOVWORLD) - នាថ្ងៃទី៥ កក្កដា នៅវិមានប្រធាន អនុប្រធានរដ្ឋ វៀតណាមលោកស្រី Dang Thi Ngoc Thinh បានទទួលជួបគណៈប្រតិភូជនមានគុណូបការៈនៃខេត្ត Nam Dinh។
ក្នុងជំនួបនេះ លោកស្រី Dang Thi Ngoc Thinh បានកោតសរសើរនូវ សមិទ្ធផលនិងការអភិវលើវិស័យសេដ្ឋកិច្ចសង្គម សន្តិសុខនយោបាយរបស់ខេត្ត Nam Dinh ព្រមទាំងវាយតំលៃខ្ពស់ចំពោះការដែលប្រជាជននិងអាជ្ញាធរគ្រប់ជាន់ ថ្នាក់ក្នុងខេត្ត បានខិតខំប្រឹងប្រែងអនុវត្តន៍ល្អនូវការងារតបស្នងសងគុណ យកចិត្តទុកដាក់ ថែទាំជនមានគុណូបការៈនាពេលកន្លងទៅ។ លោកស្រីអនុ ប្រធានរដ្ឋក៏ស្នើឲ្យជនមានគុណូបការៈនៃខេត្ត Nam Dinh ថែរក្សាចរិយាសម្បត្តិ សីលធម៌របស់យុទ្ធជនបដិវត្តន៍ ហើយចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ