អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ca Mau

(VOVWORLD) - លោកស្រីអនុប្រធានរដ្ឋបានកត់សម្គាល់កិច្ចខិតខំប្រឹងប្រែង របស់បណ្ដាវេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យទូទាំងប្រទេសនិយាយរួមក្នុង ការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ក្នុងនោះមានការរួមវិភាគទានយ៉ាង សកម្មរបស់មន្ទីរពេទ្យសម្ភព-កុមារ Ca Mau។ 
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ca Mau - ảnh 1អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ប្រគល់ទឹកប្រាក់ពីមូលនិធិគាំពារកុមារជូនខេត្ត Ca Mau (រូបថត៖ TTXVN)

  នាថ្ងៃទី២៧កុម្ភៈ ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Ca Mau អនុ ប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh រួមជាមួយថ្នាក់ ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹមនានា បានទៅសាកសួរសុខទុក្ខនិងធ្វើការនៅ មន្ទីរពេទ្យសម្ភព-កុមារ Ca Mau ក្នុងឱកាសរំលឹកខួបទិវាគ្រូពេទ្យវៀតណាម ថ្ងៃទី២៧ កុម្ភៈ។ លោកស្រីអនុប្រធានរដ្ឋបានកត់សម្គាល់កិច្ចខិតខំប្រឹងប្រែង របស់បណ្ដាវេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យទូទាំងប្រទេសនិយាយរួមក្នុង ការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ក្នុងនោះមានការរួមវិភាគទានយ៉ាង សកម្មរបស់មន្ទីរពេទ្យសម្ភព-កុមារ Ca Mau។ លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍគួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេល១០ឆ្នាំកន្លងទៅរបស់មន្ទីរពេទ្យសម្ភព-កុមារ Ca Mau សក្តិសមនឹងគោលដៅដែលបានដាក់ ចេញ៖ “ជំនឿជាក់របស់មាតា-សុខភាពរបស់ទារក”។

        នាថ្ងៃដដែល លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានទៅ ប្រគល់អំណោយចំនួន២០០ចំណែកជូនគ្រួសារគោលនយោបាយ ចំណោយ២០០ចំណែកទៀតជូនក្មួយៗកុមារដែលមានស្ថានភាពរស់នៅ លំបាកនៅខេត្ត Ca Mau ហើយទៅសាកសួរសុខទុក្ខកម្មាភិបាល យុទ្ធជន នៅប៉ូស្តិ៍ការពារព្រំដែន Dat Mui ស្រុក Ngoc Hien ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ