អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញទទួលជួបជាមួយអគ្គនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Mainstream Renewable ប្រទេសអៀឡង់

(VOVWORLD) - លោកស្រីអនុប្រធានរដ្ឋវៀតណាមបានសង្កត់ធ្ងន់ថា ថាមពលអគ្គីសនីជាតម្រូវការមួយក្នុងចំណោមតម្រូវការចាំបាច់ក្នុងទិសដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគម្រោងវាយោអគ្គីសនីដែលកំពុងត្រូវបានសម្ព័ន្ធក្រុមហ៊ុន Mainstream Renewable រៀបចំផែនការអនុវត្ត។ 
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញទទួលជួបជាមួយអគ្គនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Mainstream Renewable ប្រទេសអៀឡង់ - ảnh 1 ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ TTXVN)

  នារសៀលថ្ងៃទី២០ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយលោក Andy Kinsella អគ្គនាយកប្រតិបតិ្តសម្ព័ន្ធក្រុមហ៊ុន Mainstream Renewable ប្រទេសអៀឡង់។ លោកស្រីអនុប្រធានរដ្ឋវៀតណាមបានសង្កត់ធ្ងន់ថា ថាមពលអគ្គីសនីជាតម្រូវការមួយក្នុងចំណោមតម្រូវការចាំបាច់ក្នុងទិសដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគម្រោងវាយោអគ្គីសនីដែលកំពុងត្រូវបានសម្ព័ន្ធក្រុមហ៊ុន Mainstream Renewable រៀបចំផែនការអនុវត្ត។ លោកស្រីមានគោល បំណងថា គម្រោងនេះនឹងត្រូវបានដាក់អោយដំណើរការយ៉ាងឆាប់ៗនិងសម្រេចបានជោគជ័យ។

        គួរបញ្ជាក់ថា សម្ព័ន្ធក្រុមហ៊ុន Mainstream Renewable និងសម្ព័ន្ធក្រុមហ៊ុន Phu Cuong របស់វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការក្នុងតម្លៃ២ពាន់លានដុល្លាអាមេរិក សំដៅកសាង អភិវឌ្ឍនិងប្រតិបត្តិកសិដ្ឋានវាយោអគ្គីសនី Phu Cuong ដោយមានអានុភាព៨០០ MW នៅខេត្ត Soc Trang។ លោក Andy Kinsella អគ្គនាយកប្រតិបត្តិរបស់ Mainstream Renewable បានសង្ឃឹមថា គម្រោងនេះនឹងត្រូវបានដាក់អោយដំណើរការយ៉ាងឆាប់ៗ ដើម្បីរួមចំណែកផ្គត់ផ្គង់ប្រភពថាមពលស្អាតដោយមានតម្លៃសមស្របនិងទ្រង់ទ្រាយធំសម្រាប់ វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ