អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញចូលរួមពិធីបើកកិច្ច ប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ ខែកញ្ញា ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី ១៦ (AMRI-១៦) បានប្រព្រឹត្តទៅនៅទីក្រុង Da Nang។ 
អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញចូលរួមពិធីបើកកិច្ច ប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ - ảnh 1 អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan និងបណ្ដារដ្ឋមន្រ្តីទទួលបន្ទុកព័ត៌មានដែលអញ្ជើញចូលរួមកិច្ចប្រជុំ។ (រូបថត៖ VNA)
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយប្រទេសវៀតណាម ដោយមានការចូលរួមពីប្រទេសសមាជិក អាស៊ានចំនួន ៩ ប្រទេសទីម័រខាងកើត (ត្រូវបានអញ្ជើញជាអ្នកសង្កេតការណ៍) និង ប្រទេសជាដៃគូចំនួន ៣ រួមមាន ជប៉ុន កូរ៉េខាងត្បូង និងចិន។ ប្រធានបទនៃកិច្ចប្រជុំគឺ "ប្រព័ន្ធផ្សព្វផ្សាយ៖ ពីព័ត៌មានទៅជាចំណេះដឹងសម្រាប់អាស៊ានដោយមានភាពធន់ និងការឆ្លើយតប"។
ថ្លែងសុន្ទរកថាក្នុងពិធីបើក អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានឲ្យដឹងថា៖ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍រួមរបស់សមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) វៀតណាម
យកចិត្តទុកដាក់ពិសេសចំពោះវិស័យព័ត៌មាននិងការ ផ្សព្វផ្សាយ។ រដ្ឋាភិបាលវៀតណាមបានអនុម័តលើយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថល សម្រាប់សារព័ត៌មានដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ ដោយមានគោលដៅ កសាងទីភ្នាក់ងារសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ មនុស្សសាស្ត្រ និងទំនើប តាមរយៈ ការអនុវត្តបច្ចេកវិទ្យាជឿនលឿនក្នុងសកម្មភាពសារព័ត៌មាន។
យោងតាមលោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ក្នុងបរិបទដែលពិភព លោកកំពុងស្ថិតក្នុងដំណាក់កាលដ៏ពោរពេញទៅដោយការប្រែប្រួល ព័ត៌មានត្រូវបាន ផ្សព្វផ្សាយដោយបច្ចេកវិទ្យា និងអ៊ីនធឺណេត ដែលធ្វើឲ្យល្បឿននៃការផ្សព្វផ្សាយ និងកម្រិតឥទ្ធិពលគ្របដណ្ដប់លើទូទាំង
សកលលោក កិច្ចសហប្រតិបត្តិការជំរុញការ ទទួលបានព័ត៌មានទាន់ពេលវេលា និងត្រឹមត្រូវដោយផ្អែកលើសមត្ថភាពឌីជីថល ប្រែក្លាយព័ត៌មានទៅជាចំណេះដឹងដើម្បីគាំទ្រដល់អាជីវកម្ម លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន និងកាត់បន្ថយផលប៉ះពាល់នៃព័ត៌មានអវិជ្ជមាន គឺជាតម្រូវការបន្ទាន់ បច្ចុប្បន្ន ទាំងថ្នាក់ជាតិ តំបន់និងអន្តរជាតិ រួមទាំងអាស៊ានផងដែរ។ កិច្ចប្រជុំរដ្ឋមន្ត្រី ទទួលបន្ទុកព័ត៌មានអាស៊ាន គឺជាវេទិកាដ៏សំខាន់ ដើម្បីឲ្យប្រទេសសមាជិកនិងដៃគូ ដទៃទៀតធ្វើកិច្ចសន្ទនា ផ្លាស់ប្តូរ និងកំណត់អាទិភាព ទិសដៅសម្រាប់កិច្ចសហប្រតិ បត្តិការនាពេលខាងមុខ ដោយរួមដៃគ្នាអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅ សហសវត្សរ៍របស់អង្គការសហប្រជាជាតិ និងជាអាទិភាពរបស់សហគមន៍អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ