អនុប្រធានរដ្ឋសភា លោក Phung Quoc Hien ជួបប្រាស្រ័យនិងធ្វើការជាមួយសហគមន៍ជនវៀតណាមនៅបារាំង

(VOVWORLD) -អនុប្រធានរដ្ឋសភាវៀតណាម លោក Phung Quoc Hien និងក្រុមការងាររបស់រដ្ឋសភានាថ្ងៃ ទី៨កក្កដា បានជួបបា្រស្រ័យនិងធ្វើការជាមួយតំណាងសមាគមជនវៀត ណាមនៅបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅបារាំង។ 
អនុប្រធានរដ្ឋសភា លោក Phung Quoc Hien ជួបប្រាស្រ័យនិងធ្វើការជាមួយសហគមន៍ជនវៀតណាមនៅបារាំង - ảnh 1 អនុប្រធានរដ្ឋសភា លោក Phung Quoc Hien ជួបប្រាស្រ័យនិងធ្វើការជាមួយសហគមន៍ជនវៀតណាមនៅបារាំង

ទទួលស្គាល់រាល់មតិ ដ៏ស្មោះត្រង់របស់សមាគមជនវៀតណាមនៅបារាំង លោក Phung Quoc Hien បានអះអាងថា បក្ស រដ្ឋសភា និងរដ្ឋាភិបាលវៀតណាម ជានិច្ចកាល ចាត់ទុកអាណិកជន វៀតណាមជាផ្នែកមួយនៃសាច់ស្រស់ឈាមស្រស់របស់ប្រទេសជាតិ និងជានិច្ច កាល មានគោលនយោបាយសម្របសម្រួលអាណិក ជនទាំងក្នុងនិងក្រៅប្រទេស។ លោក Phung Quoc Hien សង្ឃឹមថា បន្តទទួលបានការរួមវិភាគទាននិងមានការ ស្ថាបនារបស់អាណិកជនបារាំងនាពេលខាងមុខ។

        ក្នុងរយៈពេលបំពេញទស្សនកិច្ចការងារនៅបារាំង នាព្រឹកថ្ងៃទី៨កក្កដា គណៈ ប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានអញ្ជើញជួបធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនៅបារាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ