អនុប្រធានរដ្ឋសភា លោក Phung Quoc Hien ទទួលជួបជាមួយប្រតិភូគណកម្មាធិការនេសាទនៃសភាអឺរ៉ុប

(VOVWORLD) -  នាព្រឹកថ្ងៃទី៣០ខែតុលា នៅវិមានរដ្ឋ សភា អនុប្រធានរដ្ឋសភាវៀតណាម លោក Phung Quoc Hien បានអញ្ជើញទទួលជួបជាមួយប្រតិភូគណកម្មាធិការនេសាទនៃសភាអឺរ៉ុប (EP) ដឹកនាំដោយសមាជិកសភានិងជាអ្នកនាំពាក្យរបស់គណកម្មាធិការនេសាទ លោក Mato Gabriel ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

អនុប្រធានរដ្ឋសភា លោក Phung Quoc Hien ទទួលជួបជាមួយប្រតិភូគណកម្មាធិការនេសាទនៃសភាអឺរ៉ុប - ảnh 1 ទិដ្ឋភាពនៃជំនួប (រូបថតៈ daibieunhandan.vn)

នៅក្នុងជំនួបនេះ លោក Phung Quoc Hien បានវាយតម្លៃខ្ពស់ ចំពោះការដែល គណកម្មាធិការអឺរ៉ុប (EC) បានអុនម័តលើការដាក់ស្នើជូនក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ពិនិត្យនិងចុះហត្ថលេខាជាផ្លូវការ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ព្រមទាំងអះអាងថា សភាអឺរ៉ុបដើរតួនាទីសំខាន់ក្នុងយន្តការចេញសេចក្តីសម្រេចចិត្តរបស់សហភាពអឺរ៉ុប។ អនុប្រធានរដ្ឋសភាវៀតណាម មានបំណង ទទួលបានការគាំទ្រពីសភាអឺរ៉ុប ដើម្បីជម្រុញការចុះហត្ថលេខាជាផ្លូវការនិងការអនុម័តរបស់ EVFTA ក្នុងរយៈពេលខ្លីបំផុត។

អនុប្រធានរដ្ឋសភា លោក Phung Quoc Hien ទទួលជួបជាមួយប្រតិភូគណកម្មាធិការនេសាទនៃសភាអឺរ៉ុប - ảnh 2រូបថតៈ daibieunhandan.vn 

ស្តីពីបញ្ហានេសាទខុសច្បាប់ ដែលមិនមានការគេគ្រប់គ្រងនិងមិនបានរាយការណ៍ សអនុប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា វៀតណាមកំពុងព្យាយាមអនុវត្តដោយព្រមៗគ្នារាល់វិធានការ ដើម្បីជំនះពុះពារការព្រមាន “កាតលឿង” ប្រកបដោយប្រសិទ្ធិភាពបំផុត  សមស្របជាមួយស្ថានភាពជាក់ស្តែង។ អនុប្រធានរដ្ឋសភាវៀត ណាម លោក Phung Quoc Hien បានស្នើឲ្យ លោក Mato Gabriel ក្នុងនាមជាអ្នកនាំពាក្យគណៈកម្មាធិការនេសាទនៃលសភាអឺរ៉ុប ជម្រុញឲ្យសភាអឺរ៉ុប ពិនិត្យមើលចំពោះកិច្ចខិតខំប្រឹងប្រែងជាវិជ្ជមានរបស់វៀតណាម ដើម្បីឈានដល់ការលុបចោល “កាត លឿង” សម្រាប់ការនាំចេញផលនេសាទពីវៀតណាមទៅកាន់ទីសហភាពអឺរ៉ុបយ៉ាងឆាប់ៗ

ប្រតិកម្មទៅវិញ

ផ្សេងៗ