អនុប្រធានរដ្ឋសភាTongThi Phong ទទួលជួបជាមួយសម្ព័ន្ធសមាជិក សភាមិត្តភាពជប៉ុន-វៀតណាម

 

អនុប្រធានរដ្ឋសភាTongThi Phong ទទួលជួបជាមួយសម្ព័ន្ធសមាជិក សភាមិត្តភាពជប៉ុន-វៀតណាម - ảnh 1
អនុប្រធានរដ្ឋសភាTong Thi Phong(ស្តាំ)ទទួលជួបជាមួយ
លោក  Yuki Hatoyama
  (រូបថតៈTTXVN)


    (VOV)-នារសៀលថ្ងៃទី១៩មិនា អនុប្រធានរដ្ឋសភាវៀតណាម Tong Thi Phong
បានទទួលជួបជាមួយ ប្រធានសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម Yuki
Hatoyama ដែលកំពុងមានដំណើបំពេញទស្សនកិច្ចការងារនៅវៀតណាម។ អនុប្រ
ធានរដ្ឋសភាTong Thi Phong បានថ្លែងអំណគុណ ចំពោះរដ្ឋសភានិងរដ្ឋាភិបាល
ជប៉ុនដែលបានលៃទុកប្រភពទុន ODA កម្រិតខ្ពស់សម្រាប់វៀតណាមក្នុងរយៈពេល
កន្លងទៅ។ ខ្ទង់ប្រាក់ជំនួយនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងហេដ្ឋា រចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រនៅវៀតណាម។ អនុប្រធានរដ្ឋ
សភាTong Thi Phóng មានគោលបំណងថា៖ ក្នុងរយៈពេលខាងមុខ ភាគីទាំងពីរ
នឹងបង្កើនការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងបណ្តាគណៈកម្មាធិការ
របស់ រដ្ឋសភានៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះអនុប្រធានរដ្ឋសភា Tong Thi
Phong ក៏ បានស្នើភាគីទាំងពីរបង្កើនការជួបប្រាស្រ័យ រវាងសមាជិកសភា ជាមួយ
ប្រជាជន និងចង់ឲ្យអង្គភាពអាជីវកម្មជប៉ុនវិនិយោគ ចូលវៀតណាមច្រើនថែមទៀត
ពិសេស លើវិស័យដែលវៀតណាមកំពុងមានតម្រូវការដូចជា ថាមពល គមនាគមន៌
សុខាភិបាល  អប់រំជាដើម៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ