អនុប្រធានរដ្ឋសភាបានជួបសន្ទនាជាមួយអ្នកបោះឆ្នោតខេត្ត Ben Tre


អនុប្រធានរដ្ឋសភាបានជួបសន្ទនាជាមួយអ្នកបោះឆ្នោតខេត្ត Ben Tre - ảnh 1
អនុប្រធានរដ្ឋសភាបានជួបសន្ទនាជាមួយអ្នកបោះឆ្នោតខេត្ត Ben Tre (VOV)

        Vovworld-នាព្រឹកថ្ងៃទី៤ធ្នូនៅខេត្ត Ben Tre លោកស្រី Nguyen Thi Kim Ngan
សមាជិកការិយាល័យនយោបាយនិងជាអនុប្រធានរដ្ឋសភាវៀតណាម​បាន​ជួប
សន្ទនាជាមួយអ្នកបោះឆ្នោតចំនួន២០០នាក់នៅឃុំ Vinh An និង An Hoa នៅស្រុក
Ba Tri ដើម្បីរាយការណ៍អំពីលទ្ធផលនៃសម័យប្រជុំលើកទី​៨​រដ្ឋសភានីតិកាលទី
១៣។​ អ្នកបោះឆ្នោតបានវាយតំលៃខ្ពស់នូវលទ្ធផលនៃ​សម័យប្រជុំនាពេលកន្លង
មកនិងយកចិត្តទុកដាក់ដល់ការសួរដេញដោលនិង​ឆ្លើយសំនួរដេញដោលរបស់
សមាជិកសមាជិការសភានិងសមាជិករដ្ឋាភិបាលនាយករដ្ឋមន្ត្រី។

        តាងនាមឲ្យគណៈប្រតិភូសមាជិកសភាលោកស្រី Nguyen Thi Kim Ngan បាន
កត់សម្គាល់រាល់សំណើររបស់អ្នកបោះឆ្នោតដើម្បីដាក់ជូនរដ្ឋសភាក្នុង​សម័យប្រជុំ
នាពេលខាងមុខ។

        នារសៀលថ្ងៃដដែល លោកស្រី Nguyen Thi Kim Ngan បានជួបសន្ទនា​ជា​មួយ
អ្នកបោះឆ្នោតស្រុក Giong Trom ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ