អនុប្រធានរដ្ឋសភាលោក Uong Chu Luu ទទួលជួបគណៈប្រតិភូសមាជិកសភា មិត្តភាពរ៉ូម៉ានី-វៀតណាម

(VOVWORLD) - នារសៀលថ្ងៃទិ២៩ មីនា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀត ណាមលោក Uong Chu Luu បានទទួលជួបគណៈប្រតិភូសមាជិកសភាមិត្តភាព រ៉ូម៉ានី-វៀតណាម ដឹកនាំដោយប្រធាមក្រុមសមាជិកសភាមិត្តភាពលោក Lucian Eduard Simion ដែលមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

  ក្នុងជំនួបនេះ ប្រធានក្រុមសមាជិកសភាមិត្តភាពរ៉ូម៉ានី-វៀតណាមបានអះអាងថា លោកនឹងខំ ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ពិសេសគឺដាស់តឿនឲ្យសហភាពអឺរ៉ុប (EU) ចុះ ហត្ថលេខាឲ្យបានឆាប់ៗនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀតណាម និង ទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សារចំពោះ វៀតណាម។

       នារសៀលថ្ងៃដដែល អនុប្រធានរដ្ឋសភាលោក Uong Chu Luu ក៏ទទួល ជួបគណៈប្រតិភូក្រុមប្រឹក្សាសហគ្រាសអាមេរិក-អាស៊ាន ដឹកនាំដោយប្រធាន គណៈកម្មការវៀតណាមនៃក្រុមប្រឹក្សាលោក Alexander C. Feldman។ ក្នុងជំនួប នេះ លោក Uong Chu Luu អះអាងថា រដ្ឋសភាវៀតណាមយកចិត្តទុកដាក់យ៉ាង ជ្រាលជ្រៅដល់គោលនយោបាយថ្មីរបស់រដ្ឋអំណាចប្រធានាធិបតីអាមេរិកលោក Donald Trump ពិសេសគឺក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ