អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា

អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា - ảnh 1
អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan

(VOV)_នារសៀលថ្ងៃទី២កុម្ភះ នៅទីក្រុងហាណូយ ​អនុប្រធានរដ្ឋសភាលោក
ស្រី Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា លោកស្រី
 Preeti Saran មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម។ នៅ
ក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan វាយតំលៃខ្ពស់
អាណត្តិបំពេញបេសកកម្មរបស់លោកស្រីឯកអគ្គរដ្ឋទូត បានរួមចំណែកជំរុញទំ
នាក់ទំនងរវាងរដ្ឋសភា និងប្រទេសទាំងពីរ លើច្រើនវិស័យ ជាពិសេសគឺសេដ្ឋកិច្ច
និងពាណិជ្ជកម្ម។ រីឯ ឯកអគ្គរដ្ឋទូតឥណ្ឌាវីញ លោកស្រី Preeti Saran ជឿជាក់ថា៖ 
ទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ នឹងបានអភិវឌ្ឍន៍
តទៅទៀតលើច្រើនវិស័យ។ លោកស្រីក៏បានអះអាងថា៖ក្នុងតួនាទីថ្មី នឹងខំប្រឹង
ប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីជំរុញទំនាក់ទំនងវៀតណាមនិងឥណ្ឌា
ឡើងកំរិតថ្មីមួយទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ