អនុប្រធានរដ្ឋសភាលោកស្រីTong Thi Phongចួលរួមពិធីរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ស្វីស

អនុប្រធានរដ្ឋសភាលោកស្រីTong Thi Phongចួលរួមពិធីរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ស្វីស - ảnh 1
អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញថ្លែងមតិក្នុងពិធីរំលឹកទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ស្វីស

(VOVworld)-ពិធីរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-
ស្វីស (ថ្ងៃទី១១តុលា) បានប្រព្រឹត្តទៅនាថ្ងៃទី១០តុលានៅរដ្ឋធានី Berne ប្រទេស
ស្វីស។ អនុ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong និងអនុរដ្ឋលេ
ខាធិការក្រសួង​ការបរទេសស្វីសលោក Alexandre Fasel អញ្ជើញចូលរួមបើកព្រឹត្តិ
ការណ៍នេះ។ថ្លែង មតិក្នុងពិធី លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា នេះ
ជាឱកាសសម្រាប់ ប្រទេសទាំងពីររំលឹកឡើងវិញកំណាត់ផ្លូវសហប្រតិបត្តិការនា
ពេលកន្លងទៅនិងកំណត់ ទិសដៅសម្រាប់អនាគត។​រីឯខ្លួនវិញ លោក Alexandre
 Fasel បានអះអាងថា ស្វីស និងវៀតណាមសុទ្ធតែមានបំណងបង្កើនទំនាក់ទំនង
ទ្វេភាគីដោយឈរលើគ្រឹះស្ថាននៃ កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ទំនាក់ទំនង
សន្ទនាអាស៊ាន-EU ក៏ដូចជាក្នុងក្របខ័ណ្ឌ នៃអង្គការនិយាយភាសាបារាំង។  

ដំណើរទស្សនកិច្ចការងារនៅស្វីសរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម
ដឹកនាំដោយលោកស្រី Tong Thi Phong បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១
 តុលា។​ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកស្រី Tong Thi Phong បាន
អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីស្ថានទូតវៀតណាមប្រចាំនៅ Berne និង
 តំណាងអាណិកជនវៀតណាមនៅស្វីសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ