អនុប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Ben Tre

នាថ្ងៃទី ៩ កក្កដា អនុប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានជួប
ប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Ben Tre ភាគខាងត្បូងវៀតណាម និងចូលរួម
ក្នុងពិធីបើកសម័យប្រជុំលើកទី ៤ ក្រុមប្រឹក្សារប្រជាជនខេត្ត  Ben Tre និតិកាលទី
៨ (អាណត្តិ ២០១១-២០១៦)។ អនុប្រធានរដ្ឋសភាបានប្រកាសលទ្ធផលនៃសម័យ
ប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៣។ ក្នុងនោះ រដ្ឋសភាបានពិភាក្សារ សម្រេច
បញ្ហាជាច្រើន ដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់ ដូចជា៖ ការដោះស្រាយ បណ្ដា
ពាក្សបណ្ដឹងតវ៉ាទាក់ទិនដល់ដីធ្លី ការផ្តល់លិខិតបញ្ជាក់កម្មសិទ្ធិប្រើប្រាសដីធ្លី។ អនុប្រធានរដ្ឋសភាបានស្នើថ្នាក់ដឹកនាំខេត្ត Ben Tre ត្រូវអនុវត្តល្អបណ្ដា សេចក្តី
សម្រេចចិត្ត កម្មវិធីរបស់រដ្ឋសភា រដ្ឋាភិបាល ស្វែងរកទីផ្សារឲ្យបណ្ដា ផលិតផល
ទំនិញរបស់ខេត្តនិងអនុវត្តល្អគោលនយោបាយសុខុមាលភាពសង្គមចំពោះបណ្ដា
មុខសញ្ញាគោនយោបាយ ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ