អនុប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បញ្ចប់ដំណើរទស្សនកិច្ចអេស្ប៉ាញប្រកបដោយជោគជ័យ

អនុប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បញ្ចប់ដំណើរទស្សនកិច្ចអេស្ប៉ាញប្រកបដោយជោគជ័យ - ảnh 1
អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan


(VOVworld)-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅអេស្ប៉ាញ សមាជិការ
ការិយាល័យនយោបាយ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi
Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋសភាវៀតណាម បានមានជំនួបធ្វើ
ការជាមួយរដ្ឋលេខាធិការទី១ក្រសួងសេដ្ឋកិច្ចអេស្ប៉ាញនិងរដ្ឋលេខាធិការទី១
របស់ក្រសួង ការបរទេសអេស្ប៉ាញទៀតផង។ នៅក្នុងបណ្តាជំនួប លោកស្រី
Nguyen Thi Kim Ngan បានអះអាងថា ទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេស
ទាំងពីរបាន​អភិវឌ្ឍន៌ដ៏ល្អប្រសើ និងត្រូវបានជម្រុញខ្លាំងថែមទៀតដើម្បីសក្តិ
សមទៅនឹងសក្តានុភាពនិងឱកាសសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
​ រីឯខ្លួនវិញ ថ្នាក់ ដឹកនាំនៃភាគីអេស្ប៉ាញឲ្យដឹងថា អង្គភាពអាជីវកម្មអេស្ប៉ាញ
មានការពេញចិត្ត ពេលដំណើរការរកស៊ីនៅវៀតណាម។ នាពេលខាងមុខ អេស្បាញ់មានគោលបំណងថា នឹងមានជំហានអភិវឌ្ឍន៌ថ្មីក្នុងការអនុវត្តន៌
រាល់គំរោងការណ៌និង​ជម្រុញកិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គភាព
អាជីវកម្មធនតូចនិងមធ្យមនៃ ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ