អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty ឃ្លាំមើល​ការអនុវត្តច្បាប់​ស្ដីពីការ​បង្ការនិងពន្លត់អគ្គិភ័យ

(VOVWORLD) - អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty បានវាយតម្លៃខ្ពស់ចំពោះការងារបង្ការពន្លត់អគ្គិភ័យដោយម្ចាស់ការរបស់ស្ថាប័ន អង្គភាពនានា ជាពិសេសគឺបណ្ដាសហគ្រាស ដែលកំពុងធ្វើសកម្មភាពនៅមណ្ឌលឧស្សាហកម្ម។
អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty ឃ្លាំមើល​ការអនុវត្តច្បាប់​ស្ដីពីការ​បង្ការនិងពន្លត់អគ្គិភ័យ - ảnh 1 អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty ឃ្លាំមើលការអនុវត្តច្បាប់ស្ដីពីការបង្ការនិងពន្លត់អគ្គិភ័យ

នារសៀលថ្ងៃទី ២ ខែឧសភា ក្រុមការងាររដ្ឋសភា ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Do Ba Ty អនុប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញទៅឃ្លាំមើលការអនុវត្តច្បាប់ស្ដីពីការបង្ការទប់ស្ដាត់អគ្គិភ័យនៅគណៈកម្មាការគ្រប់គ្រងបណ្ដាមណ្ឌលឧស្សាហកម្មខេត្ត Dong Nai និងសហគ្រាស អង្គភាពនានានៅក្នុងខេត្ត។

នៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty បានវាយតម្លៃខ្ពស់ចំពោះការងារបង្ការពន្លត់អគ្គិភ័យដោយម្ចាស់ការរបស់ស្ថាប័ន អង្គភាពនានា ជាពិសេសគឺបណ្ដាសហគ្រាស ដែលកំពុងធ្វើសកម្មភាពនៅមណ្ឌលឧស្សាហកម្ម។ លើសពីនេះទៅទៀត អនុប្រធានរដ្ឋសភា លោក Do Ba Ty បានស្នើឲ្យកងកម្លាំងបង្ការនិងពន្លត់អគ្គិភ័យបន្តហ្វឹតហាត់ និងណែនាំដល់ក្រុមបង្ការនិងពន្លត់អគ្គិភ័យរបស់សហគ្រាសនានាឲ្យធានាការងារសុវត្ថិភាពបង្ការនិងពន្លត់អគ្គិភ័យក្នុងដំណើរការផលិតកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ