អនុប្រធានរដ្ឋសភាវៀតណាមជួបប្រាស្រ័យគណៈប្រតិភូអ្នកមានកិត្យានុភាព បញ្ញាវន្ត និងអាជីវករឆ្នើមជាជនជាតិភាគ

(VOVWORLD) -
នារសៀលថ្ងៃទី១៨ធ្នូ នៅទីក្រុងហាណូយអនុប្រធានអចិន្ត្រៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានជួបសន្ទនាជាមួយគណៈប្រតិភូចូលរួមពិធីលើកតម្កើងជនមានកិត្យានុភាព បញ្ញវន្ត និងអាជីវករឆ្នើម ជាជនជាតិភាគតិច ក្នុងទូទាំងប្រទេស ឆ្នាំ ២០១៧
 អនុប្រធានរដ្ឋសភាវៀតណាមជួបប្រាស្រ័យគណៈប្រតិភូអ្នកមានកិត្យានុភាព បញ្ញាវន្ត និងអាជីវករឆ្នើមជាជនជាតិភាគ - ảnh 1

នារសៀលថ្ងៃទី១៨ធ្នូ នៅទីក្រុងហាណូយអនុប្រធានអចិន្ត្រៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានជួបសន្ទនាជាមួយគណៈប្រតិភូចូលរួមពិធីលើកតម្កើងជនមានកិត្យានុភាព បញ្ញវន្ត និងអាជីវករឆ្នើម ជាជនជាតិភាគតិច ក្នុងទូទាំងប្រទេស ឆ្នាំ ២០១៧។អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានលើកច្បាស់នូវទស្សនះមុនក៏ដូចជាក្រោយ របស់បក្ស រដ្ឋអំពីជនជាតិ នោះគឺ សាមគ្គីភាពបណ្ដាជនជាតិជាភារកិច្ចសំខាន់ក្នុងបុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិ។ លោកស្រី Tong Thi Phong ក៏បានកត់សម្គាល់នូវបណ្ដាគំរូឆ្នើមជាជនជាតិភាគតិច ដើរតួនាទីដ៏សែនសំខាន់។ ទន្ទឹមនឹងនោះ អនុប្រធានរដ្ឋសភាក៏បានស្នើអោយគ្រប់គណៈកម្មាធិការបក្ស រដ្ឋអំណាច រណៈសិរ្សមាតុភូមិវៀតណាម អង្គការ បន្តថែទាំថែមទៀតចំពោះតំបន់ក្រីក្រ តំបន់ជនរួមជាតិជាជនជាតិភាគតិច តំបន់លំបាកពិសេស ព្រំដែន និងកោះសមុទ្រ ដើម្បីប្រជាជនរួចផុតពីភាពក្រីក្រ លើកស្ទួយជីវភាពរស់នៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ