អនុប្រធានរដ្ឋសភាវៀតណាមធ្វើជាអធិបតីកិច្ចប្រជុំនៃគណៈចាត់តាំង IPU លើកទី ១៣២

អនុប្រធានរដ្ឋសភាវៀតណាមធ្វើជាអធិបតីកិច្ចប្រជុំនៃគណៈចាត់តាំង IPU លើកទី ១៣២  - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាមធ្វើជាអធិបតីកិច្ចប្រជុំនៃគណៈចាត់តាំង IPU លើកទី ១៣២
(Image: VOV)

(VOVworld) – នារសៀលថ្ងៃទី ១៧ កុម្ភៈ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភា
វៀតណាម លោកស្រី Tong Thi Phong បានធ្វើជាអធិបតីកិច្ចប្រជុំនៃគណៈចាត់តាំង
មហាសន្និបាតអន្តរសភាពិភពលោក (IPU) លើកទី ១៣២ ដែលនឹងប្រព្រឹត្តទៅនៅ
វៀតណាមនាខែមិនាឆ្នាំ ២០១៥។ ថ្លែងមតិនៅសម័យប្រជុំ អនុប្រធានរដ្ឋសភា Tong
Thi Phong បានអះអាងថា៖ ការរៀបចំមហាសន្និបាត IPU លើកទី ១៣២ នៅវៀតណាម
គឺព្រឹត្តិការណ៍សំខាន់ខាងការទូតរបស់រដ្ឋនិងកិច្ចការបរទេសរបស់រដ្ឋសភាក្នុងអាណត្តិ
រដ្ឋសភាវៀតណាមនីតិកាលទី ១៣។ អនុប្រធានរដ្ឋសភាបានស្នើឲ្យអនុគណៈកម្មាធិការ
ជ្រើសរើសជួរកម្មាភិបាលដែលមានគុណភាពខ្ពស់សំដៅឆ្លើយតបនឹងតម្រូវការបស់
ភារកិច្ចដែលប្រគល់ជូន។ នៅ ចំពោះមុខនាខែកុម្ភៈនិងខែមិនាឆ្នាំ ២០១៤ អនុគណៈ
កម្មាធិការត្រូវសុក្រិដ្ឋគំរោងការណ៍ចំណាយដំណើរការចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងអន្តរជាតិអំពីការរៀបចំ IPU សម្រេចរាល់កិច្ចសន្យាអន្តរជាតិអំពីបែបបទ
ទិដ្ឋការជាដើម។ អនុគណៈកម្មាធិការមានភារកិច្ចរាយការជាមួយការិយាល័យ
នយោបាយអំពីប្រធានបទ ដែលនឹងត្រូវបានពិភាក្សានៅមហាសន្និបាតខាង
មុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ