អនុប្រធានរដ្ឋសភាវៀតណាមបំពេញទស្សនកិច្ចនៅខេត្ត Bac Lieu

អនុប្រធានរដ្ឋសភាវៀតណាមបំពេញទស្សនកិច្ចនៅខេត្ត Bac Lieu - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ទៅទស្សនាមូលដ្ឋានចិញ្ចឹមបង្គាពូជនៃក្រុមហ៊ុនវៀតណាម-អូស្រ្តាលី


(VOVworld) - ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Lieu ភាគខាងត្បូង
វៀតណាម នារសៀលថ្ងៃទី១៤ ធ្នូ លោកស្រី Tong Thi Phong សមាជិកការិយាល័យ
នយោបាយនិងជាអនុប្រធានរដ្ឋសភាវៀតណាម បានទៅទស្សនាមូលដ្ឋានសេដ្ឋ
កិច្ចលើភូមិភាគទីក្រុង Bac Lieu គឺក្រុមហ៊ុនវៀតណាម-អូស្រ្តាលី Bac Lieu និងរោង
ចក្រអគ្គីសនីដើរដោយខ្យល់ Bac Lieu។លោកស្រី Tong Thi Phong បានវាយតំលៃ
ខ្ពស់ចំពោះការខំប្រឹងប្រែងក្នុងការធ្វើអាជីវកម្មនិងដោះស្រាយបញ្ហាការងារធ្វើ
សំរាប់ពលករ ការរួមវិភាគទានសំរាប់សង្គមរបស់ក្រុមហ៊ុនវៀតណាម-អូស្រ្តាលី
Bac Lieu និងសម្ព័ន្ធក្រុមហ៊ុនវៀតណាម-អូស្រ្តាលី ព្រមទាំងស្នើរឲ្យក្រុមហ៊ុនកំ
ណត់ផែនការយុទ្ធសាស្ត្រក្នុងផលិតកម្មដើម្បីម្ចាស់ការទប់ទល់នឹងបំរ៉ែបំរួល
អាកាសធាតុ។លោក​ស្រី Tong Thi Phong ក៏បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍
អគ្គីសនីដើរដោយខ្យល់នៅ Bac Lieu និងស្នើរឲ្យថ្នាក់ដឹកនាំតំបន់ ថ្នាក់ដឹកនាំ
រោងចក្រវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ចិញ្ចឹមជលផលសំដៅបង្កើត
ការងារធ្វើជាច្រើន រួមចំណែកជួយឲ្យជីវភាពរស់នៅរបស់ប្រជាជនមានស្ថិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ