អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu ជួបសំណេះសំណាលជាមួយក្រុមសមាជិកសភាមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ី

(VOVWORLD) - នារសៀលថ្ងៃទី៧ ខែវិច្ឆិកានៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាលោក  Uong Chu Luu បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាល ជាមួយក្រុមសមា ជិកសភាមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ី ក្នុងឱកាសរំលឹកខួបលើកទី១០១ នៃបដិវត្តន៍ខែតុលារបស់រុស្ស៊ី (ថ្ងៃទី ១ខែវិច្ឆិកាឆ្នាំ១៩១៧ - ថ្ងៃទី៧ ខែវិច្ឆិកា ២០១៨)។ 
អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu ជួបសំណេះសំណាលជាមួយក្រុមសមាជិកសភាមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ី - ảnh 1 លោក Uong Chu Luu អញ្ជើញថ្លែងមតិក្នុងពិធី 

ថ្លែងក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានសម្តែងនូវក្តីសប្បាយរីករាយចំពោះចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រទេសទាំងពីរ ក្នុងនោះក្រុមសមាជិកសភាមិត្តភាព វៀតណាម - សហព័ន្ធរុស្ស៊ី និងសមាគមមិត្តភាពវៀត ណាម - រុស្ស៊ីគឺជាកត្តាសំខាន់ ក្នុងការពង្រឹងចំណងមិត្តភាពនិងភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ។

នៅឯកិច្ចប្រជុំនេះ គណៈប្រតិភូបានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ជាប្រពៃណី ទំនាក់ទំនងពិសេស ដែលមានការរួមចំណែកដ៏ធំធេងរបស់បក្ស រដ្ឋាភិបាលនិងប្រជាជនអតីតសហភាពសូវៀតនិងសហព័ន្ធរុស្ស៊ីបច្ចុប្បន្ន ចំពោះ បដិវត្តន៍វៀតណាម ចំពោះប្រ ទេសនិងប្រជាជនវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ