អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu ទទួលជួបគណៈប្រតិភូជាន់ខ្ពស់គុយបា

(VOVWORLD) - នារសៀលថ្ងៃទី៦ កក្កដា នៅអគាររដ្ឋសភា អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់គុយបាដឹកនាំដោយ សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តគុយបា សមាជិកក្រុមប្រឹក្សារដ្ឋ គុយបា និងជាសមាជិកសភានៃរដ្ឋអំណាចប្រជាជនគុយបាលោក Ulises Guilarte Nacimiento ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu ទទួលជួបគណៈប្រតិភូជាន់ខ្ពស់គុយបា - ảnh 1 អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu (ខាងស្ដាំ) ទទួលជួបគណៈប្រតិភូជាន់ខ្ពស់គុយបាដឹកនាំដោយ សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តគុយបា សមាជិកក្រុមប្រឹក្សារដ្ឋ គុយបា និងជាសមាជិកសភានៃរដ្ឋអំណាចប្រជាជនគុយបាលោក Ulises Guilarte Nacimiento

ក្នុងជំនួបនេះ លោក Uong Chu Luu បានសម្ដែងគោលបំណងចង់ឲ្យគុយបាបន្ត ចែករំលែកបទពិសោធន៍ក្នុងវិស័យជាប្រៀបខ្លាំងរបស់ខ្លួន ដើម្បីប្រទេសទាំងពីរ រៀនសូត្រគ្នាទៅវិញទៅមក ឆ្លើយតបនឹងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនិង ប្រជាជននៃប្រទេសទាំងពីរ។

        លោក Ulises Guilarte Nacimiento មានគោលបំណងថា នាពេលខាងមុខ រដ្ឋសភានៃប្រទេសទាំងពីរបន្តមានការផ្លាស់ប្ដូរ សហការ ចែករំលែកបទ ពិសោធន៍ក្នុងវិស័យនីតិបញ្ញត្តិនិងឃ្លាំមើល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ