អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាជិការសភាឡាវ

អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាជិការសភាឡាវ - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ)ទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាជិការសភាឡាវ (រូបថត៖TTXVN)


(VOVworld) - នៅជំនួបសន្ទនាជាមួយគណៈប្រតិភូសមាជិការសភាឡាវ នារសៀល
ថ្ងៃទី៣០ កញ្ញា អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន
ស្វាគមន៍រាល់សមិទ្ធិដ៏ធំធេងលើវិស័យសេដ្ឋកិច្ចសង្គម ដែលថ្នាក់ដឹកនាំបក្ស រដ្ឋ
និងប្រជាជនឡាវភារៈទទួលបាននាពេលកន្លងទៅ។លោកស្រី Nguyen Thi Kim
Ngan ក៏បានវាយតំលៃខ្ពស់ចំពោះការដែលប្រទេសឡាវរៀបចំមហាសន្និបាត AIPA
លើកទី៣៥ ប្រកបដោយជោគជ័យ ព្រមទាំងសំដែងក្ដីសប្បាយរីករាយចំពោះទំនាក់
ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាងវៀតណាម
និងឡាវ ដែលកាន់តែស៊ីជំរៅ និងមានប្រសិទ្ធិភាពពី១ថ្ងៃទៅ១ថ្ងៃ។លោកស្រី Nguyen
Thi Kim Ngan បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្ដល់
អាទីភាពខ្ពស់បំផុត សំរាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី
សាមគ្គីភាពពិសេស និងសហប្រតិបតិ្តការលើគ្រប់វិស័យជាមួយឡាវ។លោកស្រី
មានគោលបំណងថា ក្រុមសមាជិការសភានៃប្រទេសទាំង២ បន្តជំរុញខ្លាំងកិច្ច
សហប្រតិបតិ្តការការចែករំលែកបទពិសោធន៍​ ជាពិសេសគឺ ក្នុងបណ្ដាសកម្មភាព
និតិបញ្ញាត្តិ ឃ្លាំមើល សំដៅលើកកំពស់គុណភាពបំរើបណ្ដាសកម្មភាព នៃរដ្ឋសភា
ទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ