អនុប្រធានអចិន្ត្រៃយ៍ រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ជួបសំណេះសំណាលជាមួយសិក្ខាកាមឡាវ

(VOVWORLD) - នាល្ងាចថ្ងៃទី ២៨ មិថុនា លោកស្រី Tong Thi Phong អនុប្រធានអចិន្ត្រៃយ៍ រដ្ឋសភាវៀតណាមបានជួបសំណេះសំណាលជាមួយសិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលភាសា វៀតណាមសម្រាប់បណ្ដាខេត្តភាគខាងជើងឡាវនៅខេត្ត Son La។
អនុប្រធានអចិន្ត្រៃយ៍ រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ជួបសំណេះសំណាលជាមួយសិក្ខាកាមឡាវ - ảnh 1អនុប្រធានអចិន្ត្រៃយ៍ រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ជួបសំណេះសំណាលជាមួយសិក្ខាកាមឡាវ 

      នាល្ងាចថ្ងៃទី ២៨ មិថុនា លោកស្រី Tong Thi Phong អនុប្រធានអចិន្ត្រៃយ៍ រដ្ឋសភាវៀតណាមបានជួបសំណេះសំណាលជាមួយសិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលភាសាវៀតណាមសម្រាប់បណ្ដាខេត្តភាគខាងជើងឡាវនៅខេត្ត Son La។នាបច្ចុប្បននេះ ខេត្ត Son La មានសិក្ខាកាម និស្សិតឡាវជាង ១០០០ នាក់ ដែលកំពុងសិក្សានៅតាមបណ្ដាសាលាជាន់ខ្ពស់និងសាកលវិទ្យាល័យនៅលើទឹកដីខេត្ត Son La។ ក្នុងនោះ នាឆ្នាំ ២០១៧ មានសិក្ខាកាមជាកម្មាភិបាលនៃបណ្ដាខេត្តភាគខាងជើងឡាវជាង ១០០ នាក់ ដែលកំពុងចូលរួមវគ្គបណ្ដុះបណ្ដាលបំពាក់បំប៉នភាសាវៀតណាម។ អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Tong Thi Phong បានស្នើឲ្យខេត្ត Son La សាលាជាន់ខ្ពស់ Son La បន្តយកចិត្តទុកដាក់ បង្កលក្ខណៈសម្រាប់សិក្ខាកាម ហើយនាពេលខាងមុខគប្បីបន្តរៀបចំរគ្គបំពាក់បំប៉នស្ដីពីជំនាញធ្វើសកម្មភាពចំពោះតំណាងក្រុមប្រឹក្សាប្រជាជនបណ្ដាខេត្តភាគខាងជើងឡាវ៖

     “នាពេលខាងមុខ ខ្ញុំស្នើថាយើងនឹងរួមគ្នាពង្រីកដើម្បីឲ្យបក្សទាំងពីរបង្កើនចំណងមិត្តភាពពីមួយថ្ងៃទៅមួយថ្ងៃ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍន៍។ខ្ញុំមានក្ដីសង្ឃឹមថាតាមរយៈការសិក្សាភាសាវៀតណាម យើងនឹងយល់ដឹងនូវប្រការជាច្រើនស្ដីពីទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងភារកិច្ចរបស់យើង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ