អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong អញ្ជើញទទួលជួបជាមួយគណៈប្រតិភូរដ្ឋសភាគុយបា

(VOVWORLD) -  នារសៀលថ្ងៃទី ១២ ខែមិថុនា នៅទីក្រុងហាណូយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា វៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញទទួលជួយជាមួយគណៈប្រតិភូ រដ្ឋសភាគុយបា ដឹកនាំដោយលោក Homero Acosta Alvarez លេខាធិការក្រុមប្រឹក្សាគុយបា ក្នុងឱកាសមកបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong អញ្ជើញទទួលជួបជាមួយគណៈប្រតិភូរដ្ឋសភាគុយបា - ảnh 1អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ក្នុងជំនួបជាមួយលោក Homero Acosta Alvarez លេខាធិការក្រុមប្រឹក្សាគុយបា ក្នុងឱកាសមកបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម 

ថ្លែងនៅក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានអះអាងថា: វៀតណាមជានិច្ចកាលដឹងគុណចំពោះការជួយឧបត្ថម្ភរបស់គុយបាក្នុងរយៈពេលជាច្រើនឆ្នាំ នៃការរំដោះ ឯកភាពប្រទេសជាតិមុននេះ ក៏ដូចជាក្នុងកិច្ចការ កសាងប្រទេសនាពេលបច្ចុប្បន្ន។ លោកស្រីអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាបានចែក រំលែកជាមួយលោក Homero Acosta Alvarez នូវបញ្ហាជាច្រើនទាក់ទងនឹងការរៀបចំក្បាលម៉ាស៊ីនរដ្ឋនិយាយរួមនិងរដ្ឋសភានិយាយដោយឡែក រួមទាំងតួនាទីដឹកនាំរបស់បក្សនិងខ្លឹមសារជាច្រើនទៀតដែលគណៈប្រតិភូគុយបា មានការយកចិត្តទុកដាក់ផងដែរ។

ចំណែកឯលោកលេខាធិការក្រុមប្រឹក្សារដ្ឋគុយបា លោក Homero Acosta Alvarez បានសង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញវៀតណាមនិងរដ្ឋធម្មនុញ្ញគុយបាមានភាពស្រដៀងគ្នាជាច្រើន។ លោក Homero Acosta Alvarez បានសម្តែងបំណងប្រាថ្នារបស់លោកដែលចង់ស្វែងយល់អំពីបទពិសោធន៍នៃការរៀបចំនិងគ្រប់គ្រងក្បាលម៉ាស៊ីនរដ្ឋរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ