អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាអញ្ជើញជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅទីក្រុង Can Tho

(VOVWORLD) - នារសៀលថ្ងៃទី ២ មេសា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាលាពុទ្ធិកវិទ្យាល័យខ្មែរថេរវាទ និងវត្តមន្នីរង្សីនៅទីក្រុង Can Tho។

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាអញ្ជើញជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅទីក្រុង Can Tho - ảnh 1អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ  (រូបថត៖ VOV)

នៅកន្លែងអញ្ជើញទៅទស្សនា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានសម្តែងគោលបំណងចង់ឲ្យថ្នាក់ដឹកនាំទីក្រុង Can Tho នាពេលខាងមុខ បន្ត យកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនខ្មែរនៅតំបន់នោះមានជីវភាពរស់នៅល្អប្រសើរ;  ថែទាំផលិតកម្ម និងអាជីវកម្ម ដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាជន។ ជាងនេះទៅទៀត ព្រះតេជគុណ    លោកអាចារ្យ បន្តកៀរគរ បងប្អូនជនជាតិខ្មែរឲ្យគោរពតាមគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋឲ្យបានល្អ; អនុវត្តរាល់យុទ្ធនាការនានា ជាពិសេសយុទ្ធនាការបំផុសដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម។

ក្នុងឱកាសនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man រួមជាមួយគណៈប្រតិភូគណៈកម្មាធិការមជ្ឈិម និងថ្នាក់ដឹកនាំទីក្រុង Can Tho បាននាំយកអំណោយជូនចំពោះព្រះតេជគុណ   លោកអាចា្យនៅតាមទីតាំងសាសនានានា; ជូនអំណោយដល់គ្រួសារជនជាតិខ្មែរមានស្ថានភាពលំបាកនៅទីក្រុង Can Tho ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ