អនុរដ្ឋមន្ត្រីការបរទេសប៉េរូបានវាយតម្លៃខ្ពស់ចំពោះយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

(VOVWORLD) -  នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចតំបន់អាស៊ី - ប៉ាស៊ីហ្វិក (APEC) រៀបចំឡើងនៅទីក្រុង Da Nang 
អនុរដ្ឋមន្ត្រីការបរទេសប៉េរូបានវាយតម្លៃខ្ពស់ចំពោះយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1

អនុរដ្ឋមន្ត្រីការបរទេសប៉េរូបានវាយតម្លៃខ្ពស់ចំពោះយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

          នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី - ប៉ាស៊ីហ្វិក (APEC) រៀបចំឡើងនៅទីក្រុង Da Nang (ភូមិភាគកណ្ដាលវៀតណាម) អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអាមេរិកខាងត្បូង បានសម្ភាសអនុរដ្ឋមន្រ្តីការបរទេសនៃប្រទេសប៉េរូ លោកNestor Popolizio លើព្រឹត្តិការណ៍ដ៏សំខាន់នេះនិងអំពីកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប៉េរូ។ លោក Popolizio បានមានប្រសាសន៍ថាចាប់តាំងពីពេលបង្កើតមក APEC បានក្លាយជាទីកន្លែងអំណោយផលដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។ ការបង្កើនសេរីភាពពាណិជ្ជកម្មនិងវិនិយោគដែលជាសសរទ្រូងរបស់ APEC បានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនៃសន្ទស្សន៍សេដ្ឋកិច្ចនិងសង្គមនៃបណ្ដាខឿនសេដ្ឋកិច្ច។ វាយតំលៃអំពីទំនាក់ទំនង ក៏ដូចជាយថាទស្សន៍សហប្រតិបត្តិការរវាងប៉េរូនិងវៀតណាម លោក Popolizio បានសង្កត់ធ្ងន់ថាប្រទេសទាំងពីរបានមានជំហានរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងឆ្នាំកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ