អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Minh Vu បំពេញទស្សនកិច្ចនៅ ចិន៖ ពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) - អនុរដ្ឋមន្ត្រីប្រចាំការនៃក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu អគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម និងចិន ប្រធានក្រុមចរចាថ្នាក់រដ្ឋាភិបាលស្តីពីព្រំដែន-ទឹកដីវៀតណាម - ចិន បានទៅ បំពេញទស្សនកិច្ចការងារនៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃ៩ដល់ថ្ងៃទី១០ ខែសីហា។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Minh Vu បំពេញទស្សនកិច្ចនៅ ចិន៖ ពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1 អនុរដ្ឋមន្ត្រីប្រចាំការលោក Nguyen Minh Vu (ឆ្វេង) ជួបជាមួយអនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេសចិនលោក Ma Zhaoxu។ (រូបថត៖ dangcongsan.vn)
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អនុរដ្ឋមន្ត្រីប្រចាំការលោក Nguyen Minh Vu បានជួបជាមួយអនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេសចិនលោក Ma Zhaoxu; ឧបការីរដ្ឋមន្ត្រីការបរទេស លោក Nong Rong អគ្គលេខាធិការគណៈកម្មា ធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីចិន-វៀតណាម; ប្រធានអគ្គនាយកដ្ឋានទទួល បន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ចិន លោក Luo Zhaohui។
នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការសម្របសម្រួល ដើម្បីជំរុញការអនុវត្តន៍ជាក់ស្ដែងនូវការយល់ដឹងរួមជាន់ខ្ពស់ សម្របសម្រួលយ៉ាង ជិតស្និទ្ធ ត្រៀមរៀបចំឱ្យបានល្អសម្រាប់ការផ្លាស់ប្តូរ និងការជួបប្រាស្រ័យជាន់ខ្ពស់នា ពេលខាងមុខ; បង្កើនការជួបប្រាស្រ័យនិង កិច្ចសហប្រតិបត្តិការលើកាណាលបក្ស រដ្ឋាភិបាល រដ្ឋសភា និងរណសិរ្សមាតុភូមិ ក្នុងវិស័យការពារជាតិ សន្តិសុខ និងការ នីតិប្រវត្តិ; ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការតភ្ជាប់គមនា គមន៍ ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន; សម្របសម្រួល ដើម្បីដោះស្រាយការលំបាក ការជំពាក់ជំពិនក្នុងកិច្ចសហប្រតិបត្តិការ។
ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងទៀងត្រង់អំពីបញ្ហាព្រំដែន-ដែនដី; ស្នើវិធានការជាក់លាក់ ដើម្បីសម្របសម្រួលគ្នា គ្រប់គ្រងឲ្យបានល្អនៃព្រំដែនគោក ផ្លាស់ប្តូរនិងដោះស្រាយទាន់ពេលវេលានូវបញ្ហាដែលកើតឡើង ដោយឈរលើមូល ដ្ឋាននៃការគោរពយ៉ាងម៉ឺងម៉ាត់នូវឯកសាររួមស្តីពីព្រំដែនគោក ជំរុញការបើក/លើក កម្រិត/ទទួលស្គាល់គូច្រកទ្វារព្រំដែនមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការជួបប្រាស្រ័យប្រជាជន ជាដើម។
ភាគីទាំងពីរបានឯកភាពបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវការយល់ដឹងរួមជាន់ខ្ពស់ កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានណែនាំការដោះស្រាយបញ្ហានៅសមុទ្រ គ្រប់គ្រងឲ្យបានល្អនូវការខ្វែងគំនិតនៅសមុទ្រ រួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាព នៅសមុទ្រខាងកើត។ អនុរដ្ឋមន្ត្រីប្រចាំការលោក Nguyen Minh Vu បានសង្កត់ធ្ងន់លើ តម្រូវការនៃការគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសឆ្នេរសមុទ្រ នានា ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី ច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ