អនុរដ្ឋមន្ត្រីការបរទេសវៀតណាមទៅបំពេញការងារនៅចិន

(VOV) – តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅចិនឲ្យដឹងថា៖ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃទី ២០ ដល់ទី ២៦ ឧសភា
នាថ្ងៃទី ២៥ ឧសភា អនុរដ្ឋមន្រ្តីការបរទេសវៀតណាម និងជាប្រធានគណៈកម្មាធិ
ការរដ្ឋខាងជនវៀតណាមនៅឯបរទេស លោក  Nguyen Thanh Son បានជួបជាមួយ រដ្ឋមន្ត្រីការបរទេសចិន លោក Yang Jiechi ។ ក្នុងការទទួលជួបសន្ទនា រដ្ឋមន្ត្រី
ការបរទេសចិន Yang Jiechi បានវាយតំលៃខ្ពស់ចំពោះ លទ្ធផលរបស់វេទិការ
សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិង ទេសចរណ៍ វៀតណាម–ចិន ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ២០ ដល់ទី ២៣ ឧសភា កន្លង
មក។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Nguyen Thanh Son បានសំដែង នូវគោល
បំណងថា៖ ទំនាក់ទំនងមិត្តិភាពប្រពៃណីល្អប្រសើ រវាងប្រទេសទាំង ២ កាន់តែ
អភិវឌ្ឍន៍ឲ្យខ្លាំងក្លាថែមទៀត៕

អនុរដ្ឋមន្ត្រីការបរទេសវៀតណាមទៅបំពេញការងារនៅចិន - ảnh 1
អនុរដ្ឋមន្រ្តីការបរទេសវៀតណាម Nguyen Thanh Son បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន
Yang Jiechi ។ (Image: VOV online)

ប្រតិកម្មទៅវិញ

ផ្សេងៗ