អនុរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម
.jpg) |
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម |
(VOV)_នារសៀលថ្ងៃទី១៤ធ្នូ ឧត្តមសេនីយ៍ឯក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួង
ការបរទេសវៀតណាម បានជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី
លោក Dato’ Sri Mohn Johari bin Haharom ក្នុងឱកាសគណៈប្រតិភូមកបំពេញទស្សន
កិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ធ្នូ។
មុននោះ ឧត្តមសេនីយ៍ទោ Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និង អនុរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី លោក Dato’ Sri Mohn Johari
bin Haharom បានដំណើការចរចារ។ នៅទីនេះ ភាគីទាំងពីរបានអះអាងបន្តជំរុញទំ
នាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ ពិភាក្សាអំពីបញ្ហាមួយចំនួនដែល
ភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរក៏បានវាយតំលៃថា៖ទំនាក់ទំនង
សហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍ និងទទួលបានសមិទ្ធិ
ផលជាក់ស្ដែងជាច្រើន។ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្ត
កិច្ចសហប្រតិបត្តិការនានា រួមចំណែករក្សាចំណងសាមគ្គីភាពក្នុងប្លុក និងតួនាទីស្នូល
របស់អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងលើពិភពលោក៕