អនុរដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Le Hoai Trung ចូលរួមវេទិកាប៉ារីស​ដើម្បី​សន្តិភាពឆ្នាំ ២០១៩

(VOVWORLD) - លោក Le Hoai Trung អនុរដ្ឋមន្រ្តីការបរទេស បានអះអាងថា វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែង អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវអនុសញ្ញាទីក្រុង ហ្សឺណែវ និងកិច្ចសន្យាអន្តរជាតិផ្សេងៗ ព្រមទាំងសហការជាមួយសហគមន៍អន្តរជាតិ សំដៅគោរព និងជំរុញការប្រតិបត្តិច្បាប់ មនុស្សធម៌អន្តរជាតិ។
អនុរដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Le Hoai Trung ចូលរួមវេទិកាប៉ារីស​ដើម្បី​សន្តិភាពឆ្នាំ ២០១៩ - ảnh 1 អនុរដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Le Hoai Trung

នារសៀលថ្ងៃទី ១២ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃវេទិកាប៉ារីស ដើម្បីសន្តិភាពលើកទី ២ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស - សាធារណរដ្ឋបារាំង លោក Le Hoai Trung អនុរដ្ឋមន្រ្តីការបរទេស បានអញ្ជើញចូលរួមកិច្ចពិភាក្សាអំពីរយៈពេល ៧០ ឆ្នាំ នៃបណ្ដាអនុសញ្ញាទីក្រុងហ្សឺណែវ និងសកម្មភាពនៅខាងក្រៅនានា។

អញ្ជើញថ្លែងនៅទីនេះ លោក Le Hoai Trung អនុរដ្ឋមន្រ្តីការបរទេស បានអះអាងថា វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែង អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវអនុសញ្ញាទីក្រុងហ្សឺណែវ និងកិច្ចសន្យាអន្តរជាតិផ្សេងៗ ព្រមទាំងសហការជាមួយសហគមន៍អន្តរជាតិ សំដៅគោរព និងជំរុញការប្រតិបត្តិច្បាប់ មនុស្សធម៌អន្តរជាតិ។ លោក Le Hoai Trung បានថ្លែងថា៖ “វៀតណាមចូលរួមកិច្ចពិភាក្សានេះ គឺដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ប្រជាជាតិស្រឡាញ់សុខសន្តិភាព ហើយមានបំណងចង់ចូលរួមចំណែក ក្នុងការការពារសន្តិភាពនិងការប្រយុទ្ធប្រឆាំងនឹងសង្គ្រាម ដើម្បីចែករំលែកជាមួយអង្គប្រជុំអំពីបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ពីបទពិសោធន៍របស់វៀតណាម ស្មារតីមនុស្សធម៌ដែលបានបង្ហាញតាមរយៈបណ្ដាអនុសញ្ញាទីក្រុងហ្សឺណែវដែលត្រូវបានអនុម័តនាឆ្នាំ ១៩៤៩។ ប្រជាជាតិ វៀតណាមឆ្លងកាត់សង្គ្រាមជាច្រើន ប៉ុន្តែយើងនៅតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្មារតីមនុស្សធម៌ ហើយនៅតែអនុវត្តកាតព្វកិច្ចយ៉ាងម៉ឺងម៉ាត់នៅក្នុងអនុសញ្ញាទីក្រុងហ្សឺណែវដែលយើងបានចូលរួមតាំងពីឆ្នាំ ១៩៥៧ ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ