អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Do Xuan Tuyen បានអះអាងថា វៀតណាមកំពុងគ្រប់គ្រងយ៉ាងល្អជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - វៀតណាមកំពុងគ្រប់គ្រងយ៉ាងល្អជំងឺរាតត្បាតកូវីដ ១៩ ហើយករណីឆ្លងជំងឺសុទ្ធតែរកឃើញប្រភពឆ្លងទាំងអស់។
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Do Xuan Tuyen បានអះអាងថា វៀតណាមកំពុងគ្រប់គ្រងយ៉ាងល្អជំងឺរាតត្បាតកូវីដ ១៩ - ảnh 1អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Do Xuan Tuyen ជម្របជូននូវស្ថានភាពជំងឺ

ថ្លែងនៅក្នុងកិច្ចប្រជុំអចិន្រ្តៃយ៍របស់រដ្ឋាភិបាល ស្តីពីការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩  នារសៀលថ្ងៃទី ១០ ឧសភា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Do Xuan Tuyen បានឲ្យដឹងថា៖ ចំនួនករណីឆ្លងកូវីដ ១៩ ដែលបានកត់ត្រាក្នុងប៉ុន្មានថ្ងៃកន្លងមក សុទ្ធតែជាករណី F1 ដែលត្រូវបានដាក់នៅដាច់ដោយ ឡែក យកសំណាកមុននោះ ដូច្នេះមិនសូវមានលទ្ធភាពឆ្លង រាលដាលក្នុងសហគមន៍ឡើយ។  យ៉ាងណាមិញ លោក Do Xuan Tuyen បានស្នើឱ្យបន្តគោលការណ៍ប្រឆាំងនឹងការរីករាលដាល ចាប់ពីការរាំងស្កាត់ រកឃើញ ធ្វើចត្តាឡីស័ក កំណត់តំបន់រាតត្បាត ទប់ស្កាត់ជំងឺ និងព្យាបាល ជាពិសេស ត្រូវរកឃើញឲ្យបានឆាប់ៗ កំណត់តំបន់រាត្បាត ដើម្បីកាត់បន្ថយប្រភពឆ្លងទៅកាន់សហគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ