អនុរដ្ឋមន្រ្តីនៃក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងមានជំនួបជាមួយបេសកជនពិសេសរង អាមេរិកទទួលបន្ទុកប្រទេសស.ប.ប កូរ៉េ

(VOVWORLD) -  អនុរដ្ឋមន្រ្តីនៃក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងលោក Chun Hea-sung នាថ្ងៃទី ៩ ខែកុម្ភៈ បានមានជំនួបជាមួយបេសកជនពិសេសរងអាមេរិកទទួលបន្ទុកស.ប.ប កូរ៉េ លោក Alex Wong នៅទីក្រុងសេអ៊ូល ព្រមទាំងពិភាក្សាគ្នាអំពីលទ្ធផលនៃកិច្ចចរចានាពេលថ្មីៗនេះរវាងប្រទេសកូរ៉េទាំងពីរ មុនកិច្ចប្រជុំកំពូលរវាងអាមេរិក និងស.ប.បកូរ៉េ។
អនុរដ្ឋមន្រ្តីនៃក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងមានជំនួបជាមួយបេសកជនពិសេសរង អាមេរិកទទួលបន្ទុកប្រទេសស.ប.ប កូរ៉េ - ảnh 1 អនុរដ្ឋមន្រ្តីនៃក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងលោក Chun Hea-sung

ភាគីទាំងពីរបានឯកភាពរួមសហការយ៉ាងជិតស្និទ្ធ ដើម្បីឈានទៅសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់ សម្គាល់ក្នុងកិច្ចខិតខំប្រឹងប្រែងនៃការកែលម្អទំនាក់ទំនងអន្តរកូរ៉េ និងអនុវត្តការរំសាយអាវុធនុយក្លេអ៊ែរផងដែរ។ គួរបញ្ជាក់ថាមុននេះ លោក Wong បានវិលត្រឡប់មកទីក្រុងសេអ៊ូលវិញ កាលពីយប់ថ្ងៃទី ៨ ខែកុម្ភៈ បន្ទាប់ពីបានអមដំណើរជាមួយបេសកជនពិសេសរបស់អាមេរិកទទួលបន្ទុកស.ប.ប កូរ៉េ លោក Stephen Biegun ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល ៣ ថ្ងៃនៅទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាអំពីកិច្ចប្រជុំកំពូលលើកទី ២ រវាង ប្រធានាធិបតីអាមេរិកលោក Donald Trump និង ថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-un ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ