អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក Bui Thanh Son អញ្ជើញធ្វើទស្សនកិច្ចនិងធ្វើកិច្ចពិគ្រោះយោបល់នយោបាយនៅឈីលី

(VOVWORLD) -  តបតាមការអញ្ជើញរបស់ក្រសួងការបរទេសនៃសាធារណរដ្ឋឈីលី គណៈប្រតិភូ ក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក  Bui Thanh Son អញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឈីលី ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ខែមីនាឆ្នាំ ២០១៩ និងអនុវត្តន៍កិច្ចពិគ្រោះនយោបាយលើកទី ៦ រវាងក្រសួងការបរទេសវៀតណាមនិងក្រសួងការបរទេសឈីលី។

អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក Bui Thanh Son អញ្ជើញធ្វើទស្សនកិច្ចនិងធ្វើកិច្ចពិគ្រោះយោបល់នយោបាយនៅឈីលី - ảnh 1អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អនុរដ្ឋមន្ដ្រីអចិន្ត្រៃយ៍វៀតណាមលោក Bui Thanh Son បានអញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភា លោកស្រី Maya Fernandez Allende និងរដ្ឋមន្ត្រីការបរទេស លោក Roberto Ampuero Espinoza  និងពិគ្រោះយោបល់នយោបាយជាមួយអនុរដ្ឋមន្ត្រីស្តីទីនិងជាអគ្គលេខា ធិការក្រសួងការបរទេសឈីលីផងដែរ។

នៅក្នុងបណ្តាជំនួបនេះ ភាគីទាំងពីរបានព្រមព្រៀងជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ រក្សាជាប្រចាំនូវយន្តការពិគ្រោះនយោបាយ ដើម្បីឯកភាពនូវវិធានការរួមសំដៅនាំភាពជាដៃគូគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅ មានសារៈសំខាន់និងប្រកបដោយប្រសិទ្ធភាព។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរវិធានការជាក់ស្តែងជាច្រើនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនិងក្នុងវិស័យដែលភាគីទាំងពីរមានសក្តានុពលសហប្រតិបត្តិការ។ ជាពិសេស  សហការយ៉ាងជិតស្និទ្ធក្នុងដំណើរការនៃការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគួអន្តរប៉ាស៊ីហ្វិក (CPTPP)។  ភាគីទាំងពីរបានសង្កត់ធ្ងន់ លើតម្រូវការក្នុងការបង្កើនទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរនិងសកម្មភាពការទូតរវាងប្រជាជនជាមួយប្រជាជនផងដែរ។

ចំពោះបញ្ហាក្នុងតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ភាគីទាំងពីរបានចែករំលែកនូវជំហររបស់ខ្លួនក្នុ ងការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ