អនុវត្តការចលនាមហាជនដោយយកប្រជាជនធ្វើជាឬសគល់

(VOVWORLD) -  អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ លោកស្រី Truong Thi Mai  បានបញ្ជាក់ថា ការងារចលនាមហាជនត្រូវអនុវត្តន៍ឲ្យបានខ្លាំងក្លា ដើម្បីបង្កើតកម្លាំងចលករសម្រាប់ប្រជាជនគ្រប់រូប ចូលរួមក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាសន្តិសុខ ការពារជាតិ និងលើកកម្ពស់ភាពជាម្ចាស់របស់ប្រជាជន ក្នុងការសម្រេចចិត្ត ក៏ដូចជាការប្រតិបត្តិគោលនយោបាយ។

អនុវត្តការចលនាមហាជនដោយយកប្រជាជនធ្វើជាឬសគល់ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ

នារសៀលថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការចលនាមហាជនមជ្ឈឹមបានរួមសហ ការជាមួយ គណកម្មការកិច្ចការបក្សនៃរដ្ឋាភិបាល, គណកម្មការកិច្ចការបក្សនៃក្រសួងមហាផ្ទៃនិងគណកម្មការកិច្ចការបក្សនៃអធិការកិច្ច រដ្ឋា ភិបាល បានបើកកិច្ចប្រជុំ សំដៅវាយតម្លៃលើលទ្ធផលនៃការអនុវត្តការងារចលនាមហាជនរបស់ស្ថាប័នរដ្ឋបាល និងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២០។ ប្រធានគណកម្មាធិការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai និងឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh អញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ លោកស្រី Truong Thi Mai  បានបញ្ជាក់ថា ការងារចលនាមហាជនត្រូវអនុវត្តន៍ឲ្យបានខ្លាំងក្លា ដើម្បីបង្កើតកម្លាំងចលករសម្រាប់ប្រជាជនគ្រប់រូប ចូលរួមក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាសន្តិសុខ ការពារជាតិ និងលើកកម្ពស់ភាពជាម្ចាស់របស់ប្រជាជន ក្នុងការសម្រេចចិត្ត ក៏ដូចជាការប្រតិបត្តិគោលនយោបាយ។

“ត្រូវផ្តោតការយកចិត្តទុកដាក់ពិតប្រាកដចំពោះផលប្រយោជន៍ស្របច្បាប់ របស់ប្រជាជន ដោយផ្សាភ្ជាប់ជាមួយផលប្រយោជន៍រួម។ ពីទីនោះដើម្បីបង្ហាញប្រជាជនឃើញថា យើងពិតជាមានការយកចិត្តទុកដាក់ និងបង្កើតការស្រុះចិត្តគំនិតក្នុងប្រជាជនដើម្បីប្រជាជនទាំងអស់ អាចចូលរួមជាមួយបក្ស ជាមួយរដ្ឋ នៅក្នុងដំណើរការអភិវឌ្ឍន៍។ ចាំបាច់ត្រូវលើកកម្ពស់គំរូល្អ អំពីការចលនាមហាជន ឱ្យមានការរីកសាយភាយ កាន់តែខ្លាំងក្លាថែមទៀត” នេះបើយោងតាមប្រសាសន៍របស់លោកស្រី Truong Thi Mai ប្រធានគណកម្មាធិការចលនាមហាជនមជ្ឈឹម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ