អនុវត្តគោលនយោបាយជំរុញទេសចរណ៍ ខេត្ត Quang Ninh ទទួលភ្ញៀវជាង១,២លាននាក់

(VOVWORLD) - នាពេលកន្លងទៅ ខេត្ត Quang Ninh បានអនុវត្តដំណោះ ស្រាយជាច្រើនដើម្បីជំរុញតម្រូវការទេសចរណ៍ក្នុងស្រុក ក្នុងនោះមានការ លើកលែងសំបុត្រចូលកន្លែងទស្សនានានាសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ 
អនុវត្តគោលនយោបាយជំរុញទេសចរណ៍ ខេត្ត Quang Ninh ទទួលភ្ញៀវជាង១,២លាននាក់ - ảnh 1 នាវាទេសចរណ៍ដឹកភ្ញៀវទៅទស្សនាឈូងសមុទ្រ Ha Long ខេត្ត Quang Ninh (រូបថត៖ TTXVN)

ក្រោយរយៈពេល១ខែអនុវត្តគោលនយោបាយជំរុញទេសចរណ៍មកពោលគឺចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ពាក់កណ្ដាលខែមិថុនា ខេត្ត Quang Ninh ទទួលបានភ្ញៀវទេសចរជាង១,២លាននាក់។ បរិមាណភ្ញៀវទេសចរ មកដល់ខេត្ត Quang Ninh បានកើនឡើងវិញជាបណ្ដើរៗ ជាពិសេសគឺក្នុង ថ្ងៃចុងសប្ដាហ៍។ នាពេលកន្លងទៅ ខេត្ត Quang Ninh បានអនុវត្តដំណោះ ស្រាយជាច្រើនដើម្បីជំរុញតម្រូវការទេសចរណ៍ក្នុងស្រុក ក្នុងនោះមានការ លើកលែងសំបុត្រចូលកន្លែងទស្សនានានាសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ ទន្ទឹមនេះ ខេត្តក៏បានបង្ហាញមុខផលិតផលទេសចរណ៍ថ្មីៗ ដោយមានគុណភាពខ្ពស់ គួរឲ្យទាក់ទាញដូចជា មណ្ឌលងូតទឹកក្ដៅធម្ម ជាតិ Yoko Onsen Quang Hanh ឬនាវាល្បឿនលឿនលំដាប់ផ្កាយ ៥ ទៅ ទស្សនាកោះនានា ជាដើម។សម្ព័ន្ធភាពជំរុញទេសចរណ៍របស់ខេត្ត មាន ការចូលរួមរបស់សហគ្រាសចំនួន១០០អង្គភាពបានសន្យាបញ្ចុះតម្លៃក៏ប៉ុន្តែ គុណភាពនៅតែធានាកម្រិតដ៏ល្អបំផុត។ ប្រការនេះបានរួមចំណែកទាក់ទាញ ភ្ញៀវទេសចរមកដល់ខេត្ត Quang Ninh កាន់តែច្រើនឡើងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ