អនុវត្តន៍ផែនការមេខេត្ត Phu Yen ដោយផ្អែកលើលក្ខណៈពិសេសដោយឡែក

(VOVWORLD) - នាព្រឹកថ្ងៃទី៣ ខែមីនា នៅទីក្រុង Tuy Hoa គណៈ
កម្មាធិការប្រជាជនខេត្ត Phu Yen បានរៀបចំសន្និសីទប្រកាសផែនការមេខេត្ត Phu Yen ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងរៀបចំសន្និសីទពន្លឿនការវិនិយោគឆ្នាំ ២០២៤។ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញចូលរួមសន្និសីទ។

អនុវត្តន៍ផែនការមេខេត្ត Phu Yen ដោយផ្អែកលើលក្ខណៈពិសេសដោយឡែក - ảnh 1លោកប្រធានរដ្ឋសភាអបអរសាទរថ្នាក់ដឹកនាំខេត្ត Phu Yen នៅពិធីប្រកាសផែនការមេខេត្តដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ (រូបថត៖ VNA)

ផែនការមេនៃខេត្ត Phu Yen បានកំណត់យ៉ាងច្បាស់ថា ត្រឹមឆ្នាំ ២០៣០ Phu Yen នឹងក្លាយជាខេត្តមួយដែលអភិវឌ្ឍន៍តាមទិសដៅទំនើប និងប្រកបដោយចីរភាព; ចក្ខុវិស័យដល់ឆ្នាំ ២០៥០ Phu Yen នឹងក្លាយជាខេត្តមួយដែលមានសេដ្ឋកិច្ចសម្បូរបែប ប្រកបដោយវិបុលភាព និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រនៃតំបន់ឆ្នេរសមុទ្រភាគកណ្ដាល។

ផែនការមេគឺផ្អែកលើលក្ខណៈពិសេសដោយឡែករបស់ខេត្តទាក់ទងនឹងធនធានធម្មជាតិ និងវប្បធម៌ ដើម្បីបង្កើតមូលដ្ឋានគ្រឹះអាទិភាព។ ក្នុងនោះ ចំណុចលេចធ្លោគឺការអភិវឌ្ឍប្រកបដោយជោគជ័យនូវតំបន់ជាប់ឆ្នេរសមុទ្រ។ តាមផែនការមេនេះ មានតំបន់សំខាន់ចំនួន៣ សម្រាប់ការអភិវឌ្ឍ រួមមាន៖ តំបន់សំខាន់ភាគខាងជើង៖ អភិវឌ្ឍន៍ទេសចរណ៍ និងសេដ្ឋកិច្ចសមុទ្រ។ តំបន់សំខាន់ភាគខាងត្បូង៖ អភិវឌ្ឍន៍ឧស្សាហកម្មលោហធាតុ ការចម្រាញ់គីមីឥន្ធនៈ គីមីឱសថសាស្ត្រ ឧស្សាហកម្មថាមពលស្អាត ផលិតផលបច្ចេកវិទ្យាឌីជីថល ឧស្សាហកម្មផលិត និងកែច្នៃ កំពង់ផែសមុទ្រ... តំបន់សំខាន់ភាគខាងលិច៖ អភិវឌ្ឍន៍ពាណិជ្ជកម្មសេវាកម្ម កសិកម្មបច្ចេកវិទ្យាខ្ពស់ តំបន់វត្ថុធាតុដើម ដោយផ្សាភ្ជាប់នឹងរោងចក្រកែច្នៃ...

ដើម្បីទាក់ទាញវិនិយោគិនធំៗ និងយុទ្ធសាស្ត្រ Phu Yen នឹងផ្តោតលើការអនុវត្តដំណោះស្រាយនានាដូចជា៖ ការកែទម្រង់រដ្ឋបាល កែលម្អបរិយាកាសវិនិយោគអាជីវកម្ម ធានាសមកាលកម្ម ភាពស៊ីសង្វាក់គ្នា តម្លាភាព។ ខេត្តក៏នឹងផ្លាស់ប្ដូរថ្មីគ្រប់ជ្រុងជ្រោយនូវការងារជំរុញការវិនិយោគតាមទិសដៅម្ចាស់ការស្វែងរក និងអញ្ជើញវិនិយោគិនធំៗ យុទ្ធសសាស្ត្រក្នុងស្រុក និងបរទេស; ផ្តោតលើការវិនិយោគ កែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះខេត្តនឹងប្រមូលផ្ដុំធនធានទៅក្នុងការវិនិយោគដើម្បីសម្រេចខ្សែផ្លូវគោកមាត់សមុទ្រ ការកែលម្អ និងពង្រីកអាកាសយានដ្ឋាន Tuy Hoa ការកែលម្អផ្លូវជាតិលេខ ២៥ និងផ្លូវជាតិលេខ ២៩ តភ្ជាប់ជាមួយខេត្ត Gia Lai និង Dak Lak ជាពិសេសបំពេញបែបបទដើម្បីវិនិយោគលើកំពង់ផែទឹកជ្រៅ Bai Goc។

លើសពីនេះ Phu Yen នឹងលើកកំពស់គុណភាពនៃប្រភពធនធានមនុស្ស ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ