អនុវត្តន៍សេចក្តីប្រកាសអាស៊ានស្តីពីតួនាទីនៃខឿនមុខងារសារធារណៈ

(VOVWORLD) -នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទើបនឹងបានអនុវម័តលើគម្រោងការអនុវត្តន៍ "សេចក្តីប្រកាសអាស៊ានស្តីពីតួនាទីនៃខឿនមុខងារសារធារណៈ ដែលជាកាតាលីករ ដើម្បីសម្រេចបាននូវ ចក្ខុវិស័យសហគមន៍អាស៊ាននាឆ្នាំ ២០២៥"។ 
អនុវត្តន៍សេចក្តីប្រកាសអាស៊ានស្តីពីតួនាទីនៃខឿនមុខងារសារធារណៈ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ Thống Nhất/TTXVN)

គម្រោងការនេះសំដៅជំរុញការអនុវត្តន៍រាល់គោលដៅរបស់សេចក្ដីប្រកាសដូចដែលបានពោលខាងលើថ្នាក់ជាតិប្រកបដោយប្រសិទ្ធភាព ហើយតាមរយៈនេះ សម្រេចរួចរាល់នូវគោលដៅតំបន់នានា អំពីការកសាង សហគមន៍អាស៊ាន ដែលផ្តោតទៅលើមនុស្ស ហើយយកមនុស្សជាមជ្ឈមណ្ឌលប្រកបដោយការទទួលខុសត្រូវក្នុងសង្គម។

តាមគម្រោងការនេះ នាឆ្នាំ២០១៩ ក្រសួង ស្ថាបន័ និងមូលដ្ឋាននានា នឹងកសាង និងចេញផ្សាយផែនការធ្វើសកម្មភាពអនុវត្តន៍នូវគម្រោងការនេះ។ គម្រោងការពោលខាងលើបានផ្តោតលើការជំរុញយ៉ាងខ្លាំងរាល់សកម្មភាពឃោសនា លើកកម្ពស់ការយល់ដឹងអំពីគោលដៅរបស់ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ចំពោះជួរកម្មាភិបាលពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន  ក៏ដូចជាដាក់បញ្ជូលរាល់គោលការណ៍អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពរបស់អាស៊ាន ទៅក្នុងកម្មវិធីធ្វើកំណែទម្រង់មុខងារសាធារណៈ និងកសាងសមត្ថភាពចំពោះកម្មាភិបាល ផ្នែក និងមូលដ្ឋានជាដើម។

ទន្ទឹមនឹងនេះ ផ្តោតលើការបណ្តុះបណ្តាល ការបំពាក់បំប៉ន ដើម្បីលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ សមត្ថភាព ជំនាញភាសារបរទេស និងក្រមសីលធម៌របស់ជួរកម្មាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការបង្រួញគំលាតរបស់សហគមន៍អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ