អនុវត្ន៍តយ៉ាងតឹងរឹងការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅក្នុង មូលដ្ឋាន​ឧស្សាហកម្ម និងពាណិជ្ជកម្ម

(VOVWORLD) - ការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ឲ្យបានព្រមៗគ្នានៅតាមមូលដ្ឋាន ឧស្សាហកម្ម និងពាណិជ្ជកម្ម ជាពិសេសគឺមណ្ឌលឧស្សាហកម្ម មណ្ឌលកែច្នៃ និងមណ្ឌលប្រតិបត្តិការឧស្សាហកម្ម ពាណិជ្ជកម្មនៅទូទាំងប្រទេសគឺជាភារកិច្ចដ៏សំខាន់ពិសេសនាបច្ចុប្បន្ននេះ។
អនុវត្ន៍តយ៉ាងតឹងរឹងការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅក្នុង មូលដ្ឋាន​ឧស្សាហកម្ម និងពាណិជ្ជកម្ម - ảnh 1ទិដ្ឋភាពនៃសន្និសីទតានអនឡាញ (រូបថត៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម)

នាថ្ងៃទី ១៣ ឧសភា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Nguyen Hong Dien បានអញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទតាមប្រព័ន្ធវីដេអូ ស្ដីពីការជ្រួតជ្រាបការងារបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅក្នុងមូលដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្ម ព្រមទាំងធានាប្រភពផ្គត់ផ្គង់ ឲ្យសមស្របនឹងតម្រូវការចំពោះមុខទំនិញចាំបាច់ក៏ដូចជាការតម្រង់ទិសដៅអភិវឌ្ឍន៍មួយចំនួននាពេលខាងមុខផងដែរ។

អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ លោក រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម Nguyen Hong Dien បានបញ្ជាក់ថា៖ “ការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ឲ្យបានព្រមៗគ្នានៅតាមមូលដ្ឋាន ឧស្សាហកម្ម និងពាណិជ្ជកម្ម ជាពិសេសគឺមណ្ឌលឧស្សាហកម្ម មណ្ឌលកែច្នៃ និងមណ្ឌលប្រតិបត្តិការឧស្សាហកម្ម ពាណិជ្ជកម្មនៅទូទាំងប្រទេសគឺជាភារកិច្ចដ៏សំខាន់ពិសេសនាបច្ចុប្បន្ននេះ។ ប្រសិនបើយើងមិនទប់ស្កាត់បានការឆ្លងជំងឺនៅតាមមូលដ្ឋានឧស្សាហកម្ម និងមណ្ឌលឧស្សាហកម្មនោះទេ គឺមិនត្រឹមតែបង្កការលំបាកដល់ប្រជាជនក្នុងការបង្ការ និងព្យាបាលជំងឺកូវីដ ១៩ ចំពោះប្រជាជនប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់មូលដ្ឋានផលិតកម្ម ជាពិសេសគឺមូលដ្ឋានផលិកម្ម ឧស្សាហកម្មពាណិជ្ជកម្ម ដែលជាផ្នែកសេដ្ឋកិច្ចមុខព្រួញទៀតផង។ លើលពីនេះទៅទៀត គឺវាអាចកាច់ផ្ដាច់ខ្សែសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ទំនិញនៅទូទាំងប្រទេស ហើយថែមទាំងនៅទូទាំងពិភពលោកទៀតផង។ ប្រការនេះពិតជាគ្រោះថ្នាក់ណាស់។ ដូច្នេះហើយ នេះគឺជាភារកិច្ចបន្ទាន់លេខ ១ ដែលយើងត្រូវឯកភាពគ្នាជ្រួតជ្រាប និងអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ