អាប់ហ្គានីស្ថានរក្សាសេចក្តីសម្រេចស្តីអំពីការដោះលែងអ្នកទោសរាប់រយនាក់

អាប់ហ្គានីស្ថានរក្សាសេចក្តីសម្រេចស្តីអំពីការដោះលែងអ្នកទោសរាប់រយនាក់ - ảnh 1
រដ្ឋាភិបាលអាប់ហ្គា នីស្ថានបានអះអាងថា៖ អ្នកទោសភាគច្រើនដែលកំពុងចាប់ឃុំខ្លួននៅគុក Bagram ជាគ្មានទោស។ (Image: Vietnam+)

(VOVworld) – បន្ទាប់ពីរដ្ឋអំណាចនៃប្រធានាធិបតីអាមេរិក លោក Barack Obama សម្តែងការព្រួយបារម្មណ៍ចំពោះសេចក្តីសម្រេចរបស់អាប់ហ្គានីស្ថានអំពីការដោះ
លែងអ្នកទោសរាប់រយនាក់ នាថ្ងៃទី ១១ មករា រដ្ឋាភិបាលអាប់ហ្គា នីស្ថានបាន
អះអាងថា៖ អ្នកទោសភាគច្រើនដែលកំពុងចាប់ឃុំខ្លួននៅគុក Bagram ជាគ្មានទោស។ តាមសេចក្តីថ្លែងការនៃខុទ្ទកាល័យប្រធានាធិបតីអាប់ហ្គានីស្ថានបានលើកច្បាស់ថា៖ ក្នុងចំណោមអ្នកទោសចំនួន ៨៨ នាក់ គ្រាន់តែ មានអ្នកទោសចំនួន ១៦ នាក់មាន
ទោសជាក់ស្តែង។ មុននេះ នាថ្ងៃទី ៩ មករាប្រធានាធិបតីអាប់ហ្គានីស្ថាន លោក
Hamid Karzai បានចេញសេចក្តីសម្រេចចិត្តអំពីការដោះលែងអ្នកទោសរាប់រយនាក់
លើទូទាំងប្រទេសនេះ​ក្នុងនោះមានអ្នកទោស ចំនួន ៧២ នាក់នៅគុក Bagram ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ