អបអរសាទរខួបលើកទី ១០ ឆ្នាំ នៃចម្រៀងប្រជាប្រិយ Quan Ho និងចម្រៀង Tru ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបី
(VOVWORLD) - នាយប់ថ្ងៃទី ៧ ខែកញ្ញា ខេត្ត Bac Giang បានប្រារព្ធពិធីអបអរសាទរខួបលើកទី ១០ នៃចម្រៀងប្រជាប្រិយ Quan Ho និងចម្រៀង Tru ដែលត្រូវបានអង្គ ការ UNESCO ទទួលស្គាល់ជាតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងពិធីប្រគល់កិត្តនាម “សិប្បករប្រជាជន” ” “សិប្បករឆ្នើម” ក្នុងវិស័យបេតិកភណ្ឌវប្បធម៌អរូបី ឆ្នាំ ២០១៩។
ទិដ្ឋភាពនៃពិធី |
ក្រោយរយៈពេល ១០ ឆ្នាំនៃចម្រៀងប្រជាប្រិយ Quan ho និងចម្រៀង Tru របស់ខេត្ត Bac Giang ត្រូវបានអង្គការ UNESCO លើកតម្កើងនោះ (២០០៩ - ២០១៩) ខេត្ត Bac Giang បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្តរបស់ខ្លួនជាមួយអង្គការ UNESCO ក្នុងការអភិរក្សនិងលើកកម្ពស់តម្លៃបេតិកភ័ណ្ឌ ដើម្បីចម្រៀងប្រជា ប្រិយ Quan ho និងចម្រៀង Tru ត្រូវបានរីកសាយភាយនិងគង់វង្សជានិរន្ត។ បន្ទាប់ ពីបេតិកភណ្ឌទាំងពីរដូចដែលបានពោលខាងលើ ត្រូវបានអង្គការ UNESCO ទទួលស្គាល់មក សិប្បករ ដែលជាម្ចាស់នៃបេតិកភណ្ឌ ជាពិសេស គឺសិប្បករបានប្រគល់ងារជា “សិប្បករប្រជាជន” និង “ សិប្បករឆ្នើម” បានសកម្មក្នុងការងារនិងមានប្រសិទ្ធ ភាពជាច្រើនក្នុងការបង្រៀន ការពារនិងលើកកម្ពស់តម្លៃបេតិកភណ្ឌនៅក្នុងសហ គមន៍។នៅក្នុងពិធីនេះ មានចំនួនសមូហភាពចំនួន ២៦ ក្រុមនិងបុគ្គល់ឆ្នើមចំនួន ០៩ នាក់ទទួលបានបណ្ណសរសើរពីប្រធានគណៈកម្មាធិការប្រជាជនខេត្ត ចំពោះសមិទ្ធិផលលេចធ្លោនៃចម្រៀងប្រជាប្រិយ Quan ho និងចម្រៀង Tru ដំណាក់កាល ២០០៩-២០១៩៕