អបអរសាទរខួបលើកទី ៤៥ នៃទិវាជ័យជំនះ ៧ មករា នៅកម្ពុជា៖ សារព័ត៌មាន​ក្នុងស្រុកលើកកម្ពស់ទំនាក់ទំនងភាពអ្នកជិតខាងល្អរវាងកម្ពុជា និងវៀតណាម

(VOVWORLD) - សមិទ្ធផលដែលកម្ពុជាទទួលបានដូចសព្វថ្ងៃ សុទ្ធតែកើតចេញពីចំណុចចាប់ផ្តើម ពីបាតដៃទទេ ក្រោយការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម អាស្រ័យដោយមានកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងដោយទទួលបានការជួយគាំទ្រពីកងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម។
អបអរសាទរខួបលើកទី ៤៥ នៃទិវាជ័យជំនះ ៧ មករា នៅកម្ពុជា៖ សារព័ត៌មាន​ក្នុងស្រុកលើកកម្ពស់ទំនាក់ទំនងភាពអ្នកជិតខាងល្អរវាងកម្ពុជា និងវៀតណាម - ảnh 1អត្ថបទរបស់កាសែតថ្មីៗ។ រូបថតអេក្រង់៖ TTXVN

ក្នុងឱកាសខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៤) ជាថ្ងៃ ដែលប្រទេស និងប្រជាជនកម្ពុជាត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនបានចុះផ្សាយអត្ថបទជាមួយនឹងរូបភាពទទួលស្គាល់តួនាទីរបស់កងទ័ពស្ម័គ្រចិត្ដវៀតណាមក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៧ មករា និងការរស់រានមានជីវិតឡើងវិញ អភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជាដូចគ្នាបច្ចប្បន្ន។អត្ថបទសរសេរក៏បានលើកតម្កើងទំនាក់ទំនងភាពជាអ្នកជិតខាងដ៏ល្អប្រសើររវាងវៀតណាម និងកម្ពុជាក្នុងរយៈពេលកន្លះសតវត្សកន្លងទៅ ហើយបន្តត្រូវបានពង្រឹង ពង្រីកលើគ្រប់វិស័យ និងគ្រប់កម្រិត។

ក្នុងអត្ថបទដែលបានចេញផ្សាយកាលពីម្សិលមិញ (ថ្ងៃទី ៥ ខែមករា) ដោយមានចំណងជើងថា "ខួបអនុស្សាវរីយ៍លើក៤៥ ឆ្នាំ ថ្ងៃជ័យជំនះ ៧ មករា៖ កម្ពុជា-វៀតណាមបន្តលើកកម្ពស់ទំនាក់ទំនងក្នុងភាពជាអ្នកជិតខាងល្អលើគ្រប់វិស័យនិងគ្រប់កម្រិត" កាសែតអេឡិចត្រូនិកថ្មីៗបានឲ្យដឹងថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជំនះជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបិទយុគសម័យដ៏ខ្មៅងងឹតនិងបើកទំព័រសករាជថ្មីនៃឯករាជ្យភាពសេរីភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គមហើយក៏ជាការត្រួសត្រាយផ្លូវសម្រាប់ការបង្រួបបង្រួមជាតិនៅកម្ពុជា។ សមិទ្ធផលដែលកម្ពុជាទទួលបានដូចសព្វថ្ងៃ សុទ្ធតែកើតចេញពីចំណុចចាប់ផ្តើម ពីបាតដៃទទេ ក្រោយការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម អាស្រ័យដោយមានកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងដោយទទួលបានការជួយគាំទ្រពីកងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម។

ក្នុងអត្ថបទ ដែលបានចេញផ្សាយនាថ្ងៃដដែលនោះ កាសែតកោះសន្តិភាព បានសង្កត់ធ្ងន់ថា៖ នាថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងប្រជាជនកម្ពុជាដោយមានការជួយជ្រោមជ្រែងពីកងទ័ពស្ម័គ្រចិត្ត វៀតណាម បានផ្ដួលរំលំ របបប្រល័យពូជសាសន៍ប៉ុលពតរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ និងស្មោះស្ម័គ្ររវាងប្រជាជន និងកងទ័ពកម្ពុជា និងវៀតណាម បើកទំព័រសករាជថ្មី ក្នុងទំនាក់ទំនងមិត្តភាព និងជាអ្នកជិតខាងល្អរវាងប្រទេសជាប់ភូមិផងរបងជាមួយ ។

ចាប់តាំងពីថ្ងៃនោះមក ទំនាក់ទំនងកម្ពុជា-វៀតណាមបានអភិវឌ្ឍន៍ជាបន្តបន្ទាប់លើគ្រប់វិស័យនាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ