អបអរសាទរខួបលើកទី ៥៦ឆ្នាំ នៃការបង្កើតអាស៊ាន នៅអង្គការសហប្រជាជាតិ

(VOVWORLD) - កាលពីថ្ងៃទី១០ ខែតុលា ប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងទីម័រឡេស្តេ (អ្នកសង្កេតការណ៍អាស៊ាន) បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៥៦ នៃការបង្កើតអាស៊ាន នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ថ្លែងនៅទីនេះ អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Pahala Mansury បានអះអាងនូវមជ្ឈភាពរបស់អាស៊ាន។ សមាគមគឺជាគំរូនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីសន្តិភាពនិងស្ថិរភាព ជំរុញកំណើនប្រកបដោយភាពស្វាហាប់ និងការឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសកល។

អបអរសាទរខួបលើកទី ៥៦ឆ្នាំ នៃការបង្កើតអាស៊ាន នៅអង្គការសហប្រជាជាតិ - ảnh 1សមាជិកអាស៊ាន និងទីម័រឡេស្តេ បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៥៦ នៃការបង្កើតអាស៊ាន នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រូបថត៖ VOV

ថ្លែងក្នុងពិធីនេះ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ លោក Dennis Francis បានស្នើឱ្យអាស៊ានបន្តបង្ហាញពីតួនាទីឈានមុខគេក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងចាត់វិធានការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោះស្រាយភាពក្រីក្រនិងវិសមភាព; ទន្ទឹមនឹងនោះ លោកក៏បានថ្លែងអំណរគុណចំពោះការគាំទ្រនិងការរួមចំណែករបស់អាស៊ានក្នុងការងាររួមរបស់អង្គការសហប្រជាជាតិនិងការិយាល័យប្រធានមហាសន្និបាត ជាពិសេសជាលើកដំបូងដែលមានតំណាងវៀតណាមមកបំពេញបេសកកម្មនៅទីនេះ។ អគ្គលេខាធិការរងអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ចំពោះបញ្ហាប្រឈមនាពេលបច្ចុប្បន្ន អាស៊ាននៅតែបន្តដើរតួនាទីយ៉ាងសំខាន់ និងរួមចំណែកជាវិជ្ជមានក្នុងការធានាសន្តិភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់ និងជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ