អបអរសាទរខួបលើកទី ៧៤ នៃទិវាប្រពៃណីផ្នែកធារាសាស្រ្តវៀតណាម

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៤ ខែសីហា នៅឯសំណង់ធារាសាស្ត្រនិងវារីអគ្គិសនីបឹង Cua Dat ស្រុក Thuong Xuan ខេត្ត Thanh Hoa, ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀត ណាម បានរៀបចំពិធី អបអរសាទរខួបលើកទី ៧៤ នៃទិវាប្រពៃណីផ្នែកធារាសាស្រ្ត។

អបអរសាទរខួបលើកទី ៧៤ នៃទិវាប្រពៃណីផ្នែកធារាសាស្រ្តវៀតណាម - ảnh 1អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Hoang Hiep ថ្លែងក្នុងពិធី (រូបថតៈ nongnghiep.vn)

សូមជម្រាបថា មុននេះ៧៤ ឆ្នាំ លោកប្រធានហូជីមិញបានចុះហត្ថលេខាលើបទ បញ្ញត្តិ ដើម្បីបង្កើតក្រសួងដឹកជញ្ជូននិងសាធារណការ  ដែលជាស្ថាប័នបំពេញមុខ ងារនិងភារកិច្ចអំពីធារាសាស្រ្តរបស់រដ្ឋាភិបាលបណ្តោះអាសន្ន នៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ អស់រយៈពេល ៧៤ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍ ផ្នែកធារាសាស្រ្តបានអភិវឌ្ឍន៍ដោយឥតឈប់ឈរ និងទទួលបានសមិទ្ធិផលយ៉ាងធំធេងគួរអោយកត់សម្គាល់ រួមចំណែកសំខាន់ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គម កែលម្អបរិស្ថាន កាត់បន្ថយគ្រោះមហន្តរាយជាដើម។

ដោយមានគោលបំណងអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តតាមទិសដៅទំនើប ធានាការផ្គត់ ផ្គង់ទឹកដល់ប្រជាជន វិស័យសេដ្ឋកិច្ច ម្ចាស់ការកាត់បន្ថយការខូចខាតដែលបង្កឡើងដោយគ្រោះមហន្តរាយ ធម្មជាតិ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ប្រកបដោយនិរន្តរភាព ធានាសន្តិសុខទឹក ហើយនៅពេលអនាគត វិស័យធារាសាស្ត្រនឹងផ្តោតលើការអនុវត្តខ្លឹមសារនៃច្បាប់ស្តីពីប្រព័ន្ធធារាសាស្រ្តក្នុងការអនុវត្តជាក់ស្តែង។ ម្យ៉ាងវិញទៀត បន្តកសាងយុទ្ធសាស្ត្រវៀតណាមដល់ ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

អបអរសាទរខួបលើកទី ៧៤ នៃទិវាប្រពៃណីផ្នែកធារាសាស្រ្តវៀតណាម - ảnh 2 ទិដ្ឋភាពនៃពិធី (រូបថតៈ nongnghiep.vn )

អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Hoang Hiep បានមានប្រសាសន៍ថា៖ “ប្រព័ន្ធធារាសាស្រ្តត្រូវតែអនុវត្តតាមស្ថានភាពជាក់ស្តែងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេស ត្រូវតែប្តូរពីសន្តិសុខស្បៀងទៅជាសន្តិសុខទឹក។ ចាប់ពីបម្រើគោលដៅតែមួយ រហូតដល់ការអភិវឌ្ឍពហុគោលដៅ អភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកតាមទីក្រុងអោយបានច្រើនថែមទៀត។ ជាពិសេស ប្រែក្លាយកាន់តែខ្លាំងពីប្រព័ន្ធធារាសាស្ត្រមូលដ្ឋានទៅប្រព័ន្ធធារាសាស្រ្តឆ្លាត ដើម្បីសន្សំនិងប្រើប្រាស់ទឹកកាន់តែមានប្រសិទ្ធភាពជាង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ