អបអរសាទរទិវាបុណ្យជាតិព្រះរាជាណាចក្រកម្ពុជា

(VOVworld) - នាថ្ងៃទី៧ វិច្ចិកា គណៈប្រតិភូក្រសួងការបរទេសវៀតណាម
ដឹកនាំដោយអនុរដ្ឋមន្រ្តីលោក Dang Dinh Quy បានទៅកាន់ស្ថានទូតកម្ពុជាប្រចាំនៅ
 ក្រុងហាណូយដើម្បីអបអរសាទរទិវាបុណ្យជាតិលើកទី៦៣នៃព្រះរាជាណាចក្រ
កម្ពុជា​(ថ្ងៃទី៩ វិច្ចិកា)។អនុរដ្ឋមន្រ្តីលោក Dang Dinh Quy អះអាងថា វៀតណាមនិង
កម្ពុជាមានទំនាក់ទំនងមិត្តភាពប្រពៃណីដ៏យូរអង្វែងនិងល្អប្រសើរ។គោលនយោ
បាយមុនក៏ដូចជាក្រោយរបស់វៀតណាមនោះគឺជានិច្ចកាលគោរពនិងផ្ដល់អាទិភាព
ខ្ពស់សំរាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សហប្រតិបតិ្តការលើគ្រប់
វិស័យជាមួយកម្ពុជា។
រីឯខ្លួនវិញ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមលោក ប្រាក់ ងួនហុង
អះអាងថា ស្ថានទូតនឹងបន្តខំប្រឹងប្រែងដើម្បីរួមចំណែកជំរុញទំនាក់ទំនងរវាង
ប្រទេសទាំងពីរឲ្យអភិវឌ្ឍន៍ដោយឥត់ឈប់ឈរលើគ្រប់វិស័យ។ប្រការមុនបង្អស់
គឺត្រៀមរៀបចំយ៉ាងល្អឲ្យសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើត
 ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ