អបអរសាទរបងប្អូនជនរួមជាតិកាន់សាសនាកាតូលិក និង ប្រូតេស្តង់ក្នុងឱកាស បុណ្យណូអែល

(VOVWORLD) -ក្នុងឱកាស បុណ្យណូអែលឆ្នាំ ២០១៧ បណ្ដាមូលដ្ឋាននៅទូទាំងប្រទេសបានរៀបចំឡើងសកម្មភាព ជាក់ស្ដែង និងមានអត្តន័យជាច្រើន។ រាល់សកម្មភាពទាំងនោះ បានបង្ហាញនូវការយកចិត្តទុកដាក់របស់បក្ស រដ្ឋ រដ្ឋអំណាចមូលដ្ឋានចំពោះអ្នកមុខអ្នកការ ប្អូនជនរួមជាតិកាន់សាសនាកាតូលិក និង ប្រូតេស្តង់ក្នុងឱកាសបុណ្យណូអែល ២០១៧។
អបអរសាទរបងប្អូនជនរួមជាតិកាន់សាសនាកាតូលិក និង ប្រូតេស្តង់ក្នុងឱកាស បុណ្យណូអែល - ảnh 1

ក្នុងឱកាស បុណ្យណូអែលឆ្នាំ ២០១៧ បណ្ដាមូលដ្ឋាននៅទូទាំងប្រទេសបានរៀបចំឡើងសកម្មភាព ជាក់ស្ដែង និងមានអត្តន័យជាច្រើន។ រាល់សកម្មភាពទាំងនោះ បានបង្ហាញនូវការយកចិត្តទុកដាក់របស់បក្ស រដ្ឋ រដ្ឋអំណាចមូលដ្ឋានចំពោះអ្នកមុខអ្នកការ ប្អូនជនរួមជាតិកាន់សាសនាកាតូលិក និង ប្រូតេស្តង់ក្នុងឱកាសបុណ្យណូអែល ២០១៧។

ប្រធានគណៈកម្មាធិការចលនាប្រជាជន លោកស្រី Truong Thi Mai នាថ្ងៃទី ១៩ ធ្នូ បានអញ្ជើញទៅសាកសួសុខទុក្ខ និងជូនពរអេវ៉ែក Nguyen Van De នៃព្រះសហគមន៍ Thai Binh ក្នុងឱកាសបុណ្យណូអែល ២០១៧។ អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Truong Thi Mai បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អ្នកមុខអ្នការ និង បងប្អូនជនរួមជាតិកាន់សាសនាកាតូលិកនៃព្រះសហគមន៍ Thai Binh ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងសង្គមនៃប្រទេសទាំងមូលនិយាយរួម និងខេត្ត Hung Yen  Thai Binh និយាយដោយឡែក។

នាថ្ងៃទី១៩ ធ្នូដដែល លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Hoang Trung Hai បានអញ្ជើញទៅជូនពរកាឌីណាល់ Phero Nguyen Van Nhon អាសឺវ៉ែកនៃព្រះសហគមន៍ហាណូយ និងអ្នកមុខអ្នកការក្នុងឱកាសបុណ្យណូអែល។ អញ្ជើញថ្លែងមតិនៅទីនេះ លោកបានសម្ដែងក្ដីជឿជាក់ថា នាឆ្នាំ ២០១៨ អាសឺវ៉ែក និងប្អូនជនរួមជាតិកាន់សាសនានៅទឹកដីទីក្រុងនឹងបន្តពង្រីកតួនាទីប្រពៃណីសាមគ្គីភាព ហើយរួមចំណែក កសាងទីក្រុងឲ្យកាន់តែសម្បូររុងរឿង និងអរិយធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ